ខ្សឹបដាក់ត្រៀក÷ នាំគ្នាដោះស្រាយក្រៅ ប្រព័ន្ធច្បាប់រឿង មេធាវីម្នាក់បើក រថយន្តកិនក្មេងស្លាប់

ចេញផ្សាយ÷24.05.2021

មានការដោះស្រាយគ្នាតាមប្រព័ន្ធក្រៅច្បាប់មួយ បន្ទាប់មេធាវីម្នាក់បើករថយន្តថយក្រោយចេញពីការិយាល័យមេធាវី ព្រះខ័នជ័យកិន​ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ស្លាប់ កាលពីវេលាម៉ោងប្រមាណ៧ យប់​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយភាគីបង្កសុំធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ ផ្តល់សំណងក្រៅប្រព័ន្ធច្បាប់ចំនួន៤៥០០ដុល្លារ  ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ ឯវំ….។
រឿងនេះក៏បានលាក់លៀមដោយស្ងាត់កំបាំងទាំងសមត្ថកិច្ចមូលដ្ឋានទាំងនៅកន្លែងកើតហេតុដែលគេមិនដឹងថាតាមផ្លូវច្បាប់គេត្រូវបន្តនិតិវិធីបែបណាទៀតឡើយ៕
កម្ពុជាខ្ញុំ

Leave a Reply

Your email address will not be published. Required fields are marked *