មានប្រភពមួយទម្លាយឱ្យដឹងកាលពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2022 នេះថា លោក ជាវ តាយអភិបាលខេត្តពោធិ៍សាត់នឹងត្រូវផ្លាស់ប្ដូរឲ្យទៅបំពេញភារកិច្ចជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ ចំណែកតំណែងអភិបាលខេត្តពោធិ៍សាត់ត្រូវបានជំនួសដោយលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង។
ចំពោះការផ្លាស់ប្ដូរតំណែងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលខាងលើនេះពុំមានប្រភពណាបញ្ជាក់ឲ្យដឹងពីមូលហេតុនោះឡើយ។ ប៉ុន្តែបើតាមប្រភពមួយលួចខ្សឹបឲ្យដឹងថា ការតែងតាំងផ្លាស់ប្តូរតំណែងនេះ កើតឡើងដោយសារលោក ជាវ តាយមានសុខភាពមិនល្អ។
យ៉ាងណា លិខិតផ្លាស់ប្ដូរនិងតែងតាំងតំណែងអភិបាលខេត្តពោធិ៍សាត់ ត្រូវបានក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយ ហើយសម្ដេចតេជោក៏បានឯកភាពរួចហើយដែរកាលពីថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2022 នេះ៕
កម្ពុជាខ្ញុំ