ចេញផ្សាយ÷25.08.2022 ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាលានស្នូរដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសបីនាក់ទៀតបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពី តាមបណ្តោយមហាវិថីផ្លូវហព័ន្ធរុស្ស៊ីកែងនិងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់មិត្តភាព…
Category: សន្តិសុខសង្គម
ក្រោយបាញ់សម្លាប់គ្នាឯងស្លាប់ម្នាក់ ជនជាតិចិន ៤ នាក់ជិះរថយន្តគេចទៅបុកបង្គោលថ្មស្លាប់ ២ នាក់របួសធ្ងន់ ៤ នាក់
ចេញផ្សាយ÷ 09.08.2022 ខេតព្រះសីហនុ ៖ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនល្មើសចា.ក់ដោយកាំ.បិតចុងស្រួច រួចបា.ញ់ស.ម្លាប់ដោយកាំភ្លើងខ្លី កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៩សីហា២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ហើយជិះរថយន្តរត់គេចខ្លួននោះ ស្រាប់តែទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់ ២នាក់និង របួស ២នាក់។…
នារីម្នាក់ធ្លាក់ពីលើអគារ Sky Tree ស្លាប់ភ្លាមៗមិនទាន់ដឹងមូលហេតុ
ចេញផ្សាយ÷30.07.2022 ភ្នំពេញ៖ប៉ូលិសកំពុងស្រាវជ្រាវថា តើជាករណីធ្វើអត្តឃាត ឬជាករណីឃាតកម្ម ខណៈដែលនារីម្នាក់ បានធ្លាក់ពីលើអគារ ឈ្មោះ Sky Tree ស្លាប់ភ្លាមៗ នៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅអគារ Sky Tree Hotel…
ឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនចំនួន ៥៤នាក់ ក្រោយបង្ក្រាបចំនួន ២៦ករណីទូទាំងប្រទេស
ចេញផ្សាយ:19.07.2022 ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !…
ផឹកស៊ីជាមួយគ្នារំលឹករឿងជំពាក់លុយលេងបាល់ បង្កជាហិង្សាវាយស្លាប់ម្នាក់ ចាប់ជនដៃដល់ម្នាក់ ២នាក់ទៀតគេចខ្លួនបាត់
ចេញផ្សាយ÷27.06.2022 ខេត្តបាត់ដំបង÷ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលរួមគ្នាសម្លាប់ជនរងគ្រោះម្នាក់នៅក្នុងវង់ផឹកស៊ី ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះក្រឡចាប់ខ្លួនបាន ឯបក្ខពួកពីរទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិតាថុក ឃុំធិបតី…
ចាប់អ្នកលេងខ្លាឃ្លោក ៩ នាក់យកទៅអប់រំ
ចេញផ្សាយ÷21.06.2022 ខេត្តបាត់ដំបង ÷ នៅវេលាម៉ោង៤រសៀលថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០២២ កម្លាំងនគរបាលស្រុកសំពៅលូន រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក)មួយករណីនៅចំណុចផ្សារតាឡនភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូន។ មន្ត្រីនគរបាលស្រុកសំពៅលូនបានអោយដឹងថាក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅចំណុចខាងលើនេះសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនអ្នកលេងចំនួន ៩នាក់ ក្នុងនោះមានស្រី ៥ នាក់។ជាមួយនេះដែរ…
បើករថយន្តលឿនដូចហោះបុកទ្រូងផ្លូវរងរបួសធ្ងន់នឹងខូចរថយន្តធ្ងន់ធ្ងរ
ចេញផ្សាយ÷21.06.2022 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនដូចហោះទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីរផ្ទាំងបណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងក្រោយ។ ឧបទ្ទវហេតុកើតឡើង កាលពីវេលាម៉ោង៤ ទាបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក Toyota CaCammar…
នគរបាលខណ្ឌឬស្សីកែវបង្រ្កាបសង្វៀនជល់មាន់និងល្បែងអាប៉ោងមួយកន្លែងរឹបអូសវត្ថុតាងជាច្រើន
ចេញផ្សាយ÷15.06.2022 ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឬស្សីកែវ ដឹកនាំ ដោយលោកឯក ឃុន ដឿន…
នគរបាលរាជធានីចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើង៣ខែ លើមន្ត្រីនគរបាលចរាចរណ៍មួយរូបដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង
ចេញផ្សាយ÷15.06.2022 ភ្នំពេញ÷ ពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចផ្អាកការងារនិងដកបញ្ឈរជើងរយៈពេលបីខែលើមន្ត្រីនគរបាល១រូបដែលស្រវឹងស្រាហើយជិះម៉ូតូរេពេញផ្លូវហើយត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលពីសាធារណជន។ ទាក់ទិនករណីនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថាបន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ មតិខ្លះបានលើកឡើងថា មានមន្ត្រីនគរបាលក៏ដូចជាជនស៊ីវិលខ្លះ បើកបរដោយការស្រវឹងរេពេញផ្លូវឬក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែ អ្នកទាំងនោះមានសំណាងត្រង់ថាគ្មាននរណាថតយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះពួកគេរួចផុតពីការទទួលទណ្ឌកម្មតាមច្បាប់របស់អង្គភាព។ ករណីមន្ត្រីនគរបាលខាងលើនេះប្រសិនបើគ្មានការផ្សព្វផ្សាយទេគាត់ក៏មិនត្រូវបានថ្នាក់លើដកបញ្ឈរជើងយ៉ាងនេះដែរ។…
ឆេះម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងនៅរោងចក្រ «ស៊ីកូ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត
ចេញផ្សាយ÷25.05.2022 ខេត្តស្វាយរៀង៖ តាមសេចក្តីរាយការណ៍ពីកម្មករកម្មការិនីបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ម៉ូតូអស់ប្រមាណ២០គ្រឿងនៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅក្នុងតំបន់សេដ្ឋពិសេសមហាធេន ក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរោងចក្រស៊ីកូ ដោយមិនដឹងពីមូលហេតុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពពីកម្មករ កម្មការិនីដដែលបានបានឲ្យដឹងទៀត…
ជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើស្លាប់២នាក់របួសធ្ងន់ម្នាក់
ចេញផ្សាយ÷18.05.2022 ខេត្តកំពង់ស្ពឺ៖ គួរឱ្យរន្ធត់ណាស់ដែលមានមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូឌុបគ្នាធ្លាក់ផ្លូវហើយបុកដើមឈើ។ ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ៤៦ ត្រង់ចំណុចភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង…
ចាប់បានឃាតករកាប់សម្លាប់អ្នកទិញអេតចាយដោយសារភ្លើងប្រចណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ចេញផ្សាយ÷12.05.2022 ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ កងរាជអាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័ត ដឹកនាំដោយលោក វរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មមួយករណី ខណៈអំពើឃាតកម្មកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា…
នគរបាលម្នាក់ទាញកាំភ្លើងបាញ់ម្ចាស់ក្របីរងរបួសធ្ងន់គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន
ចេញផ្សាយ÷08.05.2022 ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់ត្រូវមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់បាញ់រងរបួសធ្ងន់ បន្ទាប់ពីក្របីរបស់គាត់ចូលទៅស៊ីស្មៅក្នុងដីរបស់មន្រ្តីនគរបាលរូបនោះ ហើយក្រោយបាញ់រួចបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។នេះបើតាមកការឲ្យដឹងពីនគរបាលស្រុអូរជ្រៅ ។ មន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនបង្កឈ្មោះរ៉ា…
បង្រ្កាបទីតាំងទទួលផលចោរកម្មពីរកន្លែងរឹបអូសម៉ូតូ 26 គ្រឿងបញ្ជូនទៅតុលាការ
ចេញផ្សាយ÷29.04.2022 ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃទី 29 ខែមេសាឆ្នាំ 2022 នេះកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងចោរកម្មមួយករណីដើម្បីបញ្ជូនទៅតុលាការ។ មន្រ្តីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការកសាងសំណុំរឿងចោរកម្មទៅកាន់តុលាការនេះបានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី…
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលនៅខណ្ឌជ្រោយចង្វា ផ្អើលពេលទៀបភ្លឺ
ចេញផ្សាយ÷22.04.2022 ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់កាលពីវេលា៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅផ្លូវមាត់ទន្លេ ខាងជេីងគល់ស្ពានជ្រោយចង្វា ក្នុងភូមិដេីមមៀន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថាបង្កឡើងដោយមូលហេតុអ្វិឱ្យពិតប្រាកដនៅឡើយទេ ។ តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ…
នាយនគរបាលប៉ុស្តិ៍និងមន្ត្រីម្នាក់ត្រូវមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់សម្លាប់ពេលចុះបង្រ្កាប
ចេញផ្សាយ÷21.04.2022 ខេត្តកណ្តាល ៖ សូមចូលរួមសោកស្ដាយនឹងអាលោះអាល័យបំផុតចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជម្នាក់ និងមន្ត្រីផ្នែកប្រឆាំងគ្រឿងម្នាក់ ដែលត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបង្ក្រាបគ្រឿងញៀននៅវេលាម៉ោង១២និង១៥នាទី. ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះនៅ ចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្រ្តីនគរបាលដែលត្រូវជនសង្ស័យបាញ់ប្រហារបណ្ដាលឲ្យស្លាប់ចំនួន២នាក់នោះរួមមាន…
ស្អែកនេះថ្ងៃទី 21 ខែ មេសាឆ្នាំ 2022 នឹងមានរៀបចំពិធីផ្ទេរនិងតែងតាំងតំណែងអធិការនគរបាលខណ្ឌជ្រោយចង្វា
ចេញផ្សាយ÷ថ្ងៃទី 20.04.2022 ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនៅថ្ងៃទី 21 ខែមេសាឆ្នាំ 2022 ស្អែកនេះ នឹងមានការរៀបចំពិធីផ្ទេរតំណែងអធិការនគរបាលខណ្ឌ និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូបនៅខណ្ឌជ្រោយចង្វា។ តាមប្រកាសឲ្យដឹងពីក្រសួងមហាផ្ទៃបានឲ្យដឹងថាក្រសួងតែងតាំង លោក លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌជ្រោយចង្វារ…
សមត្ថកិច្ចចម្រុះខេត្តប៉ៃលិនបង្ក្រាបទីតាំងលក់ទំនិញនិងល្បែងតាមអនឡាញ ឃាត់ខ្លួនជនជាតិបរទេស ៨៧ នាក់
ចេញផ្សាយ÷20.04.2022 ខេត្តប៉ៃលិន÷ ទីតាំងលក់ទំនិញគេចពន្ធនិងល្បែងអនឡាញខុសច្បាប់៣កន្លែងត្រូវសមត្ថកិច្ចខេត្តប៉ៃលិនបើកការបង្ក្រាបទ្រង់ទ្រាយធំ ហើយរឹបអូសបានវត្ថុតាងជាច្រើនមុខ ព្រមទាំងឃាត់ខ្លួនអអ្នកពាក់ព័ន្ធ៨៧នាក់ផងដែរ។ មន្រ្តីនគរបាលជំនាញបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នគរបាលការងារសន្តិសុខ បានសហការជាមួយកម្លាំងការងារអន្តោប្រវេសន៍ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងការិយាល័យរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះទៅបង្រ្កាបករណីនេះកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់…
ក្មេងប្រុសម្នាក់កំពុងដេញគោត្រឡប់ទៅផ្ទះ ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម
ចេញផ្សាយ÷20.04.2022 ខេត្តបន្ទាយមានជ័យ ៖ គ្រោះធម្មជាតិមួយបណ្តាលឲ្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ ខណៈកំពុងដេញគោត្រឡប់ចូលផ្ទះ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចវាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ មន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា…
រថយន្តបើកកៀរម៉ូតូមួយគ្រឿងដួលនិងកិនពីលើបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ រួចរថយន្តបើកគេចបាត់
ចេញផ្សាយ÷05.04.2022 ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង ៥០ នាទីយប់ថ្ងៃទី ៤ ខែមេសាឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៨-៨៩ ត្រង់ចំណុចភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ …