រថយន្តទេសចរណ៍ធុនធំ បុកតាយាយពីរនាក់ស្លាប់ពេលជិះម៉ូតូបត់ចូលផ្ទះ

ខេត្តកំពង់ធំ៖មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនាវេលាម៉ោង៩និង២០នាទថ្ងៃទី២៧ កុម្ភ: ២០១៧ រវាងរថយន្តទេសចរណ៍ធុនធំម៉ាកហុិនដាយពាក់ផ្លាកលេខ ភ្នំពេញ3B-4595(ក្រុមហ៊ុនពិភពរស្មី) បុកម៉ូតូម៉ាក ឌ្រីមC125 ផ្លាកលេខ1H-8809 នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៨-១៩៩ ភូមិក្រសាំង ឃុំសាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលមនុស្សចាស់ប្រុសស្រីពីរនាកស្លាប់ឯ…

សត្វឈ្លូស២ក្បាល ត្រូវគេដាក់អន្ទាក់សម្លាប់យកសាច់នៅព្រៃឡង់

ខេត្តក្រចេះ ៖ កាល​ពីថ្ងៃទី១៨ ខែកុម្ភៈកន្លមកនេះ ក្រុមអភិរក្សសត្វព្រៃបានឃាត់ មនុស្សពីនេះ ដែលទៅប្រមាញ់សត្វឈ្លូសពីរក្បាលនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ។ សមត្ថកិចបានរត្រឹមចាប់អ្នកប្រមាញធ្វើកិច្ចសន្យាដើម្បីឲ្យបញ្ឈប់ រាល់ការគំរាមកំហែងដល់ជីវិតសត្វព្រៃនៅខេត្តក្រចេះ និងរឹបអូសឈ្លូសពីរក្បាល ដែលគេសម្លាប់ទៅហើយនោះ៕ សំបូរ

ចាប់បានពស់ថ្លាន់ញីមួយគូ ឈ្មោលមួយគូ នៅសង្កាត់ភ្នំពេញថ្មី

​ភ្នំពេញ ​៖​  ​​ប្រជាពលរដ្ឋ​ចាប់​បានពស់ថ្លាន់​​ញី-ឈ្មោល​​៤​ក្បាលជា​​បន្តបន្ទាប់ ​ពេល​​កំពុង​​លូន​ចេញ​មក​រកស៊ី​មាន់​ទា នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ហើយ​បាន​យកទៅ​ប្រគល់​​ឱ្យ​ខាង​​មន្ត្រី​អភិរក្ស​សត្វព្រៃ​ ​​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា ​២០១៧ នេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ពស់ថ្លាន់​ទាំង​៤​ក្បាលមាន​​ញី​២…

មិនទាន់គ្រប់អាយុចង់បើកបររថយន្តអុកឡុកពេញគ្រួសារ ម្តាយប្តឹងឲ្យនគរបាលឃាត់យកទៅអប់រំ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ មានអាយុទើបតែបាន១៦ឆ្នាំ មិនទាន់មានប័ណ្ណបើកបររថយន្តផង បែរជាចង់បើករថយន្តតែត្រូវក្រុមគ្រួសារហាមឃាត់ព្រោះខ្លាចខុសច្បាប់និងមានគ្រោះថ្នាក់ដល់អ្នកដទៃ បែរជាផ្ទុះកំហឹងអុកឡុកក្នុងផ្ទះ ហើយក្រុមគ្រួសារទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឲ្យ ឃាត់ខ្លួនយកទៅអប់រំ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥៣…

យកទូរស័ព្ទលាក់ ប្រុសស្នេហ៍ខឹងវាយ៣ដៃប៉ោងភ្នែករត់ទៅប្តឹងនគរបាលឲ្យជួយ

  ភ្នំពេញ: កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឲ្យ​ជួយរកយុត្តិធម៌ដល់គាត់ បន្ទាប់ពីប្រុសស្នេហ៍វាយ៣ដៃជាំភ្នែកក្នុងពេលផឹកស៊ីហើយរូបគាត់ យកទូរស័ព្ទលាក់។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅភោជនីយដ្ឋានមនោរម្យ ស្នាក់នៅភូមិទ្រា៣…

ប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងជាអនុប្រធាន សមាគមអតីត យុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បាននាំថវិកាចំនួន ៤០០០ ០០០រៀល ជូនដល់គ្រួសារ សពអតីតយុទ្ធកម្ពុជាខេត្តប៉ៃលិន…

ឡានដឹកទឹកផ្លែឈើក្រឡាប់សង្កត់បុរសម្នាក់ស្លាប់

ព្រៃវែង៖​ រថយន្តដឹកទឹកផ្លែឈើមួយគ្រឿងបានក្រឡាប់កិនបែកក្បាលបុរស ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ​ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៧នេះ​ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង​ ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១​ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០។ បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ រថយន្តបង្កហេតុម៉ាក KiA…

ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​យក​ខ្សែ​កត្រូវ​ម្ចាស់​ដឹង​ខ្លួន​ទាន់​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​

ខេត្តកណ្តាល​៖​ចោរ​ប្រហើន​ថ្លើម​ធំ​ហ៊ាន​ឡើង​លើ​ផ្ទះ​លួច​ឆក់​ប្លន់​យក​ខ្សែ​កត្រូវ​ម្ចាស់​ដឹង​ខ្លួន​ទាន់​ស្រែក​ព័ទ្ធ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​ផន្ទា​ទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់​។ហេតុការណ៍នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២៤:៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ខែ​មករាឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ព្រែក​យាយ​ហុិនទី២​ឃុំ​ឬស្សី​ជ្រោយ​ស្រុក​មុខ​កំពូល​។ ជនរងគ្រោះឈ្មោះស៊ុំចាន់ធឿន ភេទស្រីអាយុ៣៤ឆ្នាំ​មុខ​របរ​មេ​ផ្ទះ​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។​ចំណែក​ឯ​ជនស្ស័យឈ្មោះសួង វិចិត្រភេទប្រុស អាយុ៥០ឆ្នាំមុខ​របរ​មិន​ពិត​ប្រាកដ​ស្នាក់នៅភូមិឈើទាលភ្លោះឃុំស្វាយអំពារស្រុកមុកំពូល ខេត្តកណ្ដាល។ តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ប៉ុស្តិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹង​ នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះនិងប្តី បាននាំគ្នាដេកនៅលើផ្ទះក្បែរមាត់ទ្វារបង្អួច រហូតដល់ម៉ោង​កើតហេតុ​ខាង​លើ​ជនរងគ្រោះបានឃើញភ្លើងពិល ចាំងមកមាត់បង្អួតហើយ ជនរងគ្រោះនឹកស្មានថាបងថ្លៃមកពីឆ្លុះកង្កែបក៏សម្ងំដេកវិញ។​ បន្ទាប់មកនៅនឹងករបស់ជនរងគ្រោះ មានសកម្មភាពឆក់យកខ្សែក​ធ្វើ​អោយ​ជនរងគ្រោះ បានស្ទុះមើលតាមបង្អួតឃើញ…

​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ជាប់ជ័យលាភី“ Cambodian Idol” រដូវ​កាល​ទី២ ទទួលសារអបអរពីសម្តេចតេជោ

ភ្នំពេញ៖ទីបំផុត​បេ​ក្ខ​នារី ​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ដែល​ទទួលបាន​ជ័យជំនះ លេខ១ នៅក្នុង​កម្មវិធី “ Cambodian Idol” រដូវ​កាល​ទី២ វគ្គ​ផ្តាច់​ព្រ័ត​របស់​ទូរទស្សន៍​ហង្ស​មាសច មានស្រុកកំណើតខេត្ត កំពង់ស្ពឺ ​ទទួលបាន​ជ័យជំនះ លេខ១…

ញៀនថ្នាំខ្លាំង លោតសម្លាប់ខ្លួនបានសម្រេច

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់បានលោតសម្លាប់ខ្លួនមកក្រោមឮ​សូរ​ប្រាវ ប្រជាពលរដ្ឋ​ជា​ច្រើន​​នាំ​គ្នា​រត់​ចេញ​មក​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់នេះ​បែកក្បាល​ស្លាប់​បាត់​ទៅ​ហើយ ​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ទល់មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ជន​សង្ស័យ​ម្នាក់​លួច​ម៉ូតូ​យក​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​

ខេត្ត​កណ្ដាល​ ៖​ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជួយ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២​ខែធ្នូ​ឆ្នាំ​២០១៦ វេលាម៉ោង០៨​:៣០នាទី ស្ថិត​ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត…

បុរសស្រវឹងស្រាដេកលើផ្លូវរថភ្លើងត្រូវកង់រថភ្លើងកិនបំបែកសាកសពមើលលែងចង់ស្គាល់

ខេត្តតាកែវ៖បុរសម្នាក់​ផឹក​ស៊ី​ស្រវឹង​រហូត​ដល់​បាត់បង់​ស្មារតី​ដេក​តាម​ផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិន​ខ្ទេចខ្ទី​សឹង​តែ​មើល​សាកសព​មិន​ស្គាល់។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃទី១៦​ខែ​ធ្នូ​ឆ្នាំ​២០១៦វេលាម៉ោង៤:០០ទៀបភ្លឺ ស្ថិតនៅលើផ្លូវរថភ្លើង ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតក្នុងភូមិក្រាំងរអូក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​គេ​ឃើញ​មានរថយន្តភ្លើងមួយគ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលបានរៀបរាប់ខាងលើ បានកិនបុរសស្រវឹងស្រាដែលដេកនៅលើផ្លូវរថភ្លើង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៍​ដាច់​សាច់​ជា​កង់​ៗ​នៅ​តាម​ដង​ផ្លូវ​រថភ្លើង​គួរឲ្យ​អោយ​រន្ធត់​ជាពន់ពេក។ ជនរងគ្រោះដែលបាត់បងជីវិតក្នុងករណីនោះមានឈ្មោះ…

ព្រឹកនេះមេឃុំ ស៊ាង ចែត បានដោះលែងពីមន្ទីរឃុំឃាំងហើយ

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៨​ ធ្នូ ២០១៦​ លោក មេឃុំស្រក ស្រុកកំពង់សៀម ​ខេត្តកំពង់ចាម ​មកពីគណបក្សសង្រ្គោះជាតិគឺ​លោក ស៊ាង ចែត បានត្រូវសមត្ថកិច្ចដោះលែង​ចេញពីពន្ឋនាគារព្រៃ.សហើយ​បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ​លើកលែងទោស តាមសំណើសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​…

សត្វព្រៃជាច្រើនកំពុង​ប្រឈមជិតផុតពូជន៍​ខណៈ​ដែល​ព្រានបាញ់យកមកលក់ឲ្យឈ្មួញចាំទទួលទិញលក់បន្តនៅទីផ្សាយ៉ាងអណាធិប្បតេយ្យគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ស្ទឹងត្រែង៖ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តតែងតែរិះគន់ដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តថាគ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសសត្វព្រៃនោះទេទើបបណ្តាលឲ្យព្រានសម្លាប់សត្វព្រៃគ្រប់រូបភាពយកមកលក់ឲ្យឈ្មួញនឹងអាជីវកប្រកបមុខរបលក់សាច់សត្វព្រៃមុខដដែលៗធ្វើចរាចរណ៍លក់ពេញផ្សាសាមគ្គីខេត្តស្ទឹងត្រែងយ៉ាងអណាធិប្បតេយ្យអាជ្ញាធរបានត្រឹមតែដើរមើលតែប៉ុណ្ណោះមិនដែលឃើញបង្ក្រាបបានម្តងនោះទេមានតែអង្គការ (វាយអេដ្ឌន៍)ទេដែលចុះមកបង្ក្រាបម្តងម្គាលទើបមេព្រៃទាំងនោះធ្វើញាប់ដៃញាប់ជើង ហើយក្រោយពីបង្ក្រាបរួចពួគអាជីករលក់សត្វព្រៃទាំងនោះដាក់លក់ដូចធម្មតាជ្រកក្រោមម្លប់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដ៏គក់ក្តៅបំផុតរបស់ប្រជាពលរដ្ឋស្ទើរតែបើមានសិទ្ធិដកចេញនឹងដកចេញមិនអោយលើសពីកន្លះម៉ោងនោះឡើយ។ តាមប្រភពពត៌មានជុំវិញពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះលោកឌឹម ទួនប្រធានអង្គកាការពារអភិរក្សសត្វព្រៃ ព្រៃឈើនឹងបរិស្ថានខេត្តបាននិយាយថា គាត់ឃើញដាក់លក់ទាំងសត្វរស់នឹងសត្វងាប់គ្រប់ប្រភេទពេញក្នុងផ្សាយ៉ាងអណាធិបតេយ្យធ្វើប្រងើយដូចបន្លែត្រីសាច់ធម្មតា ចំណែកមេព្រៃមិនខ្ចីយកភ្នែកមើលផងប្រហែលជាត្រូវរូវគ្នាអស់ហើយ មើលទៅសូម្បីតែសត្វដ៏កម្ររកមានដូចជា សត្វប្រើស សត្វទន្សោងសត្វខ្ទីងសត្វស្វារព្រាមនឹងសត្វតូជាដើម។ល។ហើយជាពិសេសពេលគាត់ប្រទះឃើញបទល្មើសទាំងនោះរាយការទៅជំនាញដើម្បីសហការបង្ក្រាបពុំដែលឃើញចុះមកទាន់ពេលវេលានោះទេតែងតែឆ្លើយដាក់គ្នា ដេញពីមួយទៅមួយតែប៉ណ្ណោះ។ បើយ៉ាងនេះតើសត្វព្រៃទៅជាយ៉ាងណាបើឈើនៅតែកាប់ព្រាននៅតែបបាញ់អន្ទាក់នៅតែដាក់មានរហូតដល់ទៅប្រើម៉ាស៉ីនឆក់ទៀតក៏មាន ប៉ុន្ដែសមត្ថកិច្ចនឹងអាជ្ញាធរជំនាញនាំគ្នាដេកលក់ធ្វើមិនដឹងមិនឭយ៉ាងនេះ។ គាត់បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ នឹងអង្គការនានាជួយទុបស្កាត់បទល្មើសទាំងនេះផង ថែមទាំងសូមឲ្យសម្តេចជួយពិនិត្យមើលមន្ត្រីជំនាញក្នុងខេត្តស្ទឹងត្រែងដូចជា:…

ព្រឹកនេះសម្តេច​​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​បើក​វេទិកា​អ្នក​ធុរកិច្ច​កម្ពុជា​-​ចិន

ភ្នំពេញ ៖  នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាអ្នកធុរកិច្ចកម្ពុជា-ចិននៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ  ក្រោមប្រធានបទ ” កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ…

ទុក​ខោអាវ​ព្យួរ​ក្បែរ​គៀន​ជញ្ជាំង​កោសជប់ម៉ាស្សាត្រូវនាងៗលួចបន្លំយកលុយអស់៣០០ដុល្លា

ភ្នំពេញ៖ បុរសម្នាក់បានចូលទៅកន្លែងកោសជប់និងម៉ាស្សាទុកខោអាវក្បែរគៀនជញ្ជាំងមួយកន្លែងគ្មានយីហោហើយត្រូវនាងៗបន្លំយកលុយអស់៣០០ដុល្លាអស់រយះពេលជាច្រើនម៉ោងទើបដឹងក៏មកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញអោយជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅចំណុចផ្ទះល្វែងកោសជប់និងម៉ាស្សាគ្មានយីហោតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អាន សុីនាទ អាយុ៣៣ឆ្នាំមុខរបរគ្រួបង្រៀន ស្នាក់នៅផ្ទះលេខ៩ផ្លូវ៣ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ តាមប្រភពពីបុរសគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ដូចជាមិនស្រួលខ្លួន(ខ្យល់)ក៏បានចូលទៅរកកន្លែងកោសជប់ម៉ាស្សាខាងលើដើម្បីកោសខ្យល់…

អាជ្ញាធររាជធានីដោះលែងជនរងគ្រោះបន្សាបថ្នាំញៀនចំនួន២៣៥នាក់ នៅមជ្ឈមណ្ឌលឪកាសខ្ញុំ ត្រឡប់ទៅផ្ទះវិញ

ភ្នំពេញះ មន្ត្រីសមត្ថកិច្ចចំរុះរបស់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោះ លែងក្រុមជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ២៣៥ នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកធ្វេីការអប់រំនិង បន្សាប សារធាតុថ្នាំញៀនដែលផ្ទុកក្នុងខ្លួន នៅក្នុងមជ្ឈមណ្ឌលឪកាសខ្ញំុុ ដែលមានទីតាំងនៅភូមិសំរោង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធី…

គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​សែនសុខ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​១៣នាក់​

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរខណ្ឌសែនសុខចំៗថាទីតាំងបើកល្បែងស៊ីសងខុសច្បាប់និងជួញដូរប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាជាកន្លែងមួយនេះចាប់មិនចេះអស់មិនចេះហើយសោះ សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរមួយចំនួនឃុបឃិតជាមួយនឹងជនទាំងនេះដើម្បីប្រមូលថវិកាចូលហោប៉ៅសំរាប់ខ្លួនឯងហើយមើលទៅ ខណៈទល់មកពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ព្រមទាំងដកហូតទូហ្គេមបានចំនួន១១ថែមទៀតផង។ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០១៦ ស្ថិតនៅភូមិបុរីកម្មក(អតីតភូមិត្រពាំងឈូក)ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ គណៈនៃគណៈអភិបាលរងខណ្ឌ តំណាងលោក បុឹល កុសល គណៈនៃគណៈអភិបាលខណ្ឌសែនសុខបានសហការជាមួយកម្លាំងនគរបាលខណ្ឌបានចុះធ្វើរដ្ឋ បាលនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ហៅ…

លោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទី ៤៥

ភ្នំពេញ)៖ ទីបំផុត លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក ហើយ ដោយទទួលអាសនៈ ២៧០អាសនៈ ខណៈដែលគូប្រកួតរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យទទួលបាន ២៥០អាសនៈតែប៉ុណ្ណោះ។…

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ជនជនសង្ស័យជាជនជាតិចិនដែលប្លន់បណ្ណាគារនិងបាញ់សម្លាប់ទានហ៊ានកាលពី៣ថ្ងៃមុន

ភ្នំពេញ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយះពេល៣ថ្ងៃកម្លាំងជំនាញ់នគរបាលខណ្ឌពោធិ៍សែនជ័យដោយមានការបញ្ជាផ្ទាល់ពីលោកយឹមសារ៉ាន់ អិការខណ្ឌនៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ជាប័ក្ខពួកជនដៃដល់ដែលបាញ់សម្លាប់ទាហ៊ានម្នាក់ក្រោយពីជនសង្ស័យធ្វើការប្លន់នៅក្នុងបណ្ណាគារសីុន ហួ កាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះដែលស្លាប់នោះឈ្មោះយ៉េន…