ក្រុងតាខ្មៅ ប្រារព្ធបុណ្យអុំទូក៣ថ្ងៃ

0
146

រដ្ឋបាលខេត្តមានក្ដីរំពឹងទុកថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងមានប្រជាពលរដ្ឋអញ្ជើញមកទស្សនាកម្សាន្ត សប្បាយរីករាយប្រមាណ ៥០ម៉ឺននាក់។ ពិធីប្រណាំងទូកប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពោលគឺថ្ងៃទី១២-១៣ ខែតុលា នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយការប្រណាំងទូកនេះ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល រៀបចំជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញចូលរួមពី ទូកមកពីខេត្តកំពង់ចាម និងទូកមកពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផងដែរ។ ក្នុងឆ្នាំនេះមានទូកចំនួន ៦៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន ១៨ទូក ទូកនារី ២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន ២៦ទូក  ៕ អូន  ធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here