ជំងឺកូវីដ១៩ ឆ្លងតាមក្រដាសប្រាក់លឿនបំផុតដោយមេរោគសម្ងំក្នុងក្រដាសប្រាក់ដល់ទៅ២៨ថ្ងៃឯណោះ

ចេញផ្សាយ÷06.12.2020

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានពន្យល់ជាថ្មីម្ដងទៀតថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត។
លោកស្រី ឱ វណ្ឌឌីន បានអះអាងថា ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន។ លោកស្រីថា ការឆ្លងនេះតាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់។ ដូច្នេះ«ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»។

លោកស្រី ឱ វណ្ឌឌីន បានគូសបញ្ជាក់ថា អ្វីដែលរិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩នេះ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតា មានប្រហែលជា១៧ថ្ងៃ នេះបើតាមការបញ្ជាក់របស់ អ្នកសិក្សាវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលី។
ត្រីវលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជា តេលេកម្ម៉ង់ ទូរស័ព្ទអ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗពោលក្រោយកាន់ភ្លាម លាងភ្លែតឲ្យបានញឹកញាប់ជាការចាំបាច់បំផុតក្នុងពេលនេះ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *