សម្តេចតេជោដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិច (APEC) និងអាស៊ាន

ភ្នំពេញ)៖បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចាកចេញពីព្រលានយន្តហោះភ្នំពេញរបស់កម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិច (APEC) និងអាស៊ាន ដែលធ្វើឡើងនៅទីក្រុងដាណាំង ប្រទេសវៀតណាម។

ការអញ្ជើញទៅចូលរួមកិច្ចសន្ទនានេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ត្រាន ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះរួមមាន៖ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា មន្រី្តជាន់ខ្ពស់មួយចំនួនទៀត៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *