កូឡំប៊ីៈ នៅមុននេះបន្តិច យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា បានធ្លាក់បាត់ទៅហើយដោយមានអ្នកជិះនៅលើនោះទាំង ៧២នាក់ ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធរអះអាងថា បានធ្លាក់នៅក្បែរទីក្រុង Medellin។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ ដោយក្នុងនោះ អាជ្ញាធរកូឡំប៊ីនិយាយថា រកឃើញអ្នកនៅមានជីវិតមិនតិចជាង៦នាក់ប៉ុណ្ណោះ៕ ពំនោល
