ពិន័យតាមច្បាប់វាយ១០០រំពាត់ ដោយសារផិតក្បត់

ឥណ្ឌូណេស៊ីៈ ច្បាប់សារៀ (Sharia)នៅប្រទេស៌ណ្ឌូណេស៊ុីបានតម្រូវឲ្យ ជនទាំងឡាយណា ដែលមានគំនិតផិតក្បត់ដៃគូអនាគត់ ត្រូវតែវាយព្រមាន ១០០ រំពាត់ជាចាំបាច់ ។

ដូចឃើញក្នុងរូបភាពនេះ នារីម្នាក់ដែលផិតក្បត់សង្សារ ត្រូវលុតជង្គង់លើកដៃឡើងលើទទួលរងការវាយចំនួន ១០០ រំពាត់ បន្ទាប់ពីជាប់ការចោទប្រកាន់ពីបទរួមភេទជាមួយបុរសម្នាក់ទៀត ទោះបីនាងនិងដៃគូនាងមិនបានរៀបការនឹងគ្នាក្តី ។

ជាមួយនេះដែរក៏មានបុរសម្នាក់ទៀត ដែលប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះការផិតក្បត់ដូចគ្នា ដែលប្រឆាំងនឹងច្បាប់សារៀ (Sharia)នេះដែរ។

ដំបូងប៉ូលិសស្រីពីរនាក់បាននាំស្ត្រីនោះមុនគេ ឡើងមកលើវេទិកាក្រៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងបាន់ដាអាឆេ (Banda Aceh) ប្រទេសឥណ្ឌូនេស៊ី ដោយបង្ខំឲ្យនាងលុតជង្គង់លើកដៃឡើងលើ រួចបុរសពាក់ម៉ាសយករំពាត់វាយខ្នងនាង១០០រពាត់ដូចបុរសម្នាក់ទៀត ដែលត្រូវ ១០០ រំពាត់ដូចនាងផងដែរ៕ កុសល%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%9a%e1%9f%86%e1%9e%96%e1%9e%b6%e1%9e%8f%e1%9f%8b

Leave a Reply

Your email address will not be published. Required fields are marked *