បង្ក្រាបសង្វៀនបញ្ជល់មាន់នៅឃុំព្រែកកុយ រឹបអូសបានតែស៊ុមមាន់២ឯមនុស្សរត់អស់

កំពង់ចាមៈកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកងមាសបានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែក កុយចុះបង្រ្កាបសង្វ្រៀនបញ្ជល់មាន់ដុះស្លែនៅក្នុងចំការស្វាយមួយកន្លែង ដោយរឹបអូស​បានតែស៊ុមក្រុងមាន់ចំនួនពីរតែប៉ុណ្ណោះ ឯមនុស្សដឹង​ខ្លួន​ទាន់នាំគ្នារត់បាតជើងសព្រាត គេចខ្លួនដោយសុវត្ថិភាព ។

ប្រតិបត្តិការបង្រ្កាបសង្វៀនបញ្ជល់មាន់ខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១២ និង ៣០នាទី រសៀលថ្ងៃទី២១ ខែ វិច្ឆិកាឆ្នាំ ២០១៧ នៅចំណុចភូមិគោហ៊េរ​ ឃុំព្រែកកុយ​ស្រុក​កងមាស ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកងមាស បានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយ ការណ៍ឲ្យដឹងពីទីតាំងបញ្ជល់មាន់ដុះស្លែមួយកន្លែងនេះត្រូវមនុស្សមួយចំនួនយកមាន់គកមកជល់ដាក់លុយបង្កភាពអនាធិបតេយ្យពេញភូមិរួចមក លោកអធិការស្រុកកងមាសបានបញ្ជា ឲ្យកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុក ទៅ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកកុយ ចុះទៅ បង្ក្រាបជាបន្ទាន់ ហើយជាលទ្ធលផលរឹបអូសបានតែស៊ុមក្រុងមាន់ធ្វើ​ពីឫស្សីចំនួន​ពីរប៉ុណ្ណោះ។ចំណែកជនសង្ស័យដែលនិយមលេងមាន់ជល់បាននាំគ្នារត់គេចខ្លួនអស់ សូម្បីសមាន់ជល់ឬម៉ូតូមួយគ្រឿងគ្មានសល់នៅទីលានបញ្ជល់មាន់ឡើយ ដែលនេះទំនងជា មានអ្នកផ្តល់ដំណឹងទៅពួកគេឲ្យដឹងមុនបានជាសមត្ថកិច្ចឃាត់ជនសង្ស័យមិនបាន។

ប្រភពដដែលបានឲ្យដឹងទៀតថា យ៉ាងណាសមត្ថកិច្ចបានរុះរើរោងនិងសង្វ្រៀន​បញ្ជល់មាន់ខាងលើដុតបំផ្លាញចោលកុំឲ្យកើតមានទៀត ហើយប្រសិនបើមានជនណាលួច បើកលេងទៀត ម្តងនេះសមត្ថកិច្ចមិនឲ្យរត់រួចឡើយ ត្រូវតែបង្ក្រាបឲ្យបាន៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *