បាញ់ប្រហារនៅក្នុងសាលារៀន សិស្សសាលាពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់ស្លាប់ មនុសច្រើននាក់ទៀតរងរបួស

វ៉ាស៊ីនតោន៖  សិស្សសាលាពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់ បានស្លាប់​កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍៨ធ្នូ២០១៧នៅក្នុងហេតុការណ៍​បាញ់ប្រហារ ក្នុងសាលារៀនមួយ​កន្លែង​ស្ថិតនៅ សាលា​ឈ្មោះ Aztec High School ក្នុងតំបន់ អាសតិច (Aztec​) ដែលនៅ​ចំងាយ ២៩០គីឡូម៉ែត្រ ពីភាគពាយ័ព្យរដ្ឋ New Mexicoភាគពាយ័ព្យនៃរដ្ឋ ញូ មិចស៊ីកូ (New Mexico) សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមប៉ូលិល​ក្នុងរដ្ឋ New Mexico ហេតុការណ៍បាញ់​ប្រហារនេះ បានកើតឡើង​កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ប៉ុន្តែទន្ទឹមគ្នាពួកគេមិនបានបញ្ជាក់​ពីអត្តសញ្ញាណ នៃ​ជនសង្ស័យ ឡើយ ដោយគ្រាន់តែថាខ្មាន់កាំភ្លើង​គឺជាបុរសម្នាក់។ ជាងនេះ​ទៅទៀត ប៉ូលិលបានទាត់ចោល​ផងដែរនូវ​សេចក្ដីរាយការណ៍​ដែលថា មានមនុស្ស​ជាច្រើន នាក់ផ្សេងទៀត​បានរងរបួស ខណៈប៉ូលិស​នៅតែបន្តការ​ស៊ើបអង្កេត និងជំរុញឱ្យអ្នក​បានឃើញហេតុការណ៍​ផ្ទាល់ភ្នែក រាយការណ៍ដល់​ប៉ូលិសបន្ថែមទៀត ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *