ស្អែកនេះ សម្តេចតេជោ ទទួលវិញ្ញាបនប័ត្រ «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ នៅវិមានសន្តិភាព នឹងមានរៀបចំពិធីប្រកាសទួលស្គាល់ជាផ្លូវការ និងពិធីផ្តល់វិញ្ញាបនបត្រទទួលស្គាល់ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ដែលហៅជាភាសាអង់គ្លេសថា «Gobla Ambassador for Tuorism and Sustainable Development Goals» ។ នេះបើតាមការប្រកាសឲ្យដឹងពី ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងទេសចរណ៍បញ្ជាក់ថា នៅក្នុងពិធីនោះ លោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេស ចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នឹងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីប្រកាសជាផ្លូវការថា សម្តេចតេជោហ៊ុនសែន ត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងឱកាសនោះដែរ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប នឹងធ្វើការប្រគល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ទៀតផង។

មូលហេតុដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប សម្រេចជ្រើសតាំងសម្តេចអគ្កមហាសេនាបតី តេជោហ៊ុន សែន ជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នោះ ព្រោះក្រោមការដឹកនាំរបស់សម្តេច បានធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងបានរុញច្រានឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍន៍ រីកចម្រើន ដោយទទួលបានកំណើនទេសចរ កើនជាលំដាប់ ជាមួយនឹងការការពារសេចក្តីសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ជាពិសេសកំណើននៃភ្ញៀវទេសចរដែលចេះតែបន្តកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *