សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ប្រកាសជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ប្រកាសជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals»ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។

ជាមួយនោះដែរក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប ជូនដល់សាលារាជធានីភ្នំពេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានជ្រើសតាំងសម្តេចជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈតួនាទីនេះ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាទៅលើឆាកអន្តរជាតិថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរ ក្នុងតួនាទីសម្តេចនឹងប្រឹងប្រែងសម្រេចឲ្យបានតាមការចង់បានរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ក្នុងការជំរុញវិស័យទេសចរណ៍ ៕ ប្រសើរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *