(បាងកក)៖ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានក្លាយជា ព្រះមហាក្សត្រទី១០នៃព្រះរាជាណាចក្រថៃជាផ្លូវការ នាយប់ថ្ងៃទី១ ខែធ្នូឆ្នាំ២០១៦នេះដោយព្រះអង្គបានយាងឱ្យឡើង គ្រងរាជ្យ តាមការស្នើរបស់សភាជាតិថៃ។
ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងជួបជាមួយប្រធានសភា ថៃ នាវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១ខែធ្នូ ដោយទ្រង់បានទទួលយកជាផ្លូវការនូវការយាងឡើងគ្រង រាជ្យសម្បត្តិទៅតាមការសម្រេចរបស់អង្គសភាថៃ។ សម្រាប់ពិធីនៅល្ងាចនេះ ក៏មានវត្តមានផងដែរ ពីលោក ព្រេម ទិនស៊ូឡាណុន ជាមហាឧបរាជ និងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ព្រមទាំង លោក វីរៈពុល ទុងសុវ៉ាន់ ប្រធានតុលាការកំពូលចូលរួមចាត់ចែងកិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ ប្រធានរដ្ឋសភា លោក ផនពេច បានយាងព្រះអង្គដើម្បីប្រកាសពីការឡើងគ្រងរាជ្យសម្បត្តិ តែម្តង។
ទោះយ៉ាងណាតាមច្បាប់នៅប្រទេសថៃ អង្គនេះពិធីរៀបអភិសេកជាផ្លូវការនឹងអាចប្រព្រឹត្តទៅបាន រហូតទាល់តែព្រះរាជសពរបស់បិតា ទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវធ្វើពិធីបូជានៅឆ្នាំក្រោយរួចរាល់ជាស្ថាពរសិន៕ ប្រសើរ