រំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ កំណើតរណិសរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ធ្នូ នេះនៅសាលសន្និសីទចតុមុខ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៨ កំណើតរណិសរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ខួប២ធ្នូ )។

គេឃើញមានការចូលរួមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនដូចជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចចៅហ្វាវាំង គង់ សំអុល, ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ព្រមទាំងទេសរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងៗជាច្រើនរូបទៀត នៅក្នុងជួររាជរដ្ឋាភិបាល និងជួរគណបក្សប្រជាជនកម្ពុជា ។

ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជោគជ័យថ្ងៃ៧មករា ឆ្នាំ១៩៧៩ ៕ ប្រសើរ

%e1%9f%a2%e1%9e%92%e1%9f%92%e1%9e%93%e1%9e%bc

Leave a Reply

Your email address will not be published. Required fields are marked *