ភ្នំពេញ ៖ តបតាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចព្រះទ័យលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៦ នេះតទៅ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៦/១១០៥ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី០២ ធ្នូ ២០១៦ ដោយមានព្រហស្តលេខា ព្រះមហាក្សត្រផង ៕ ប្រសើរ