ព្រឹកនេះលោក ស៊ុន ចាន់ថុល ចុះហត្ថលេខាជាមួយជប៉ុន ជួសជុលផ្លូវជាតិលេខ៥ បន្ត

ភ្នំពេញ៖ នៅវេលាម៉ោង១ោព្រឹព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីនៅក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ចាប់ពីព្រែកក្តាម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល​ ដល់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងជួសជុលផ្លូវជាតិលេខ៥នេះ កម្ពុជាប្រើប្រាស់ឥណទានសម្បទាន (កម្ចីមានការប្រាក់ទាប) ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ប្រចាំនៅកម្ពុជា (JICA) ដែលមានទឹកប្រាក់២៤៦,៣៥លានដុល្លារអាមេរិក ។

ក្រោយពីបានបញ្ចប់នីតិវិធីជ្រើសរើសដោយមានតម្លាភាព ក្រុមហ៊ុនសាងសង់ចំនួន២ ត្រូវបានជ្រើសរើស ក្នុងនោះមាន៖

* កញ្ចប់ការងារទី១និងទី២ (CP-1&2)៖ បានទៅសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui Construction Co., ltd and World Kaihatsu Kogyo Co., ltd Joint Venture

* កញ្ចប់ការងារទី៣ (CP-3)៖ បានទៅក្រុមហ៊ុន Hanshin Engineering and Construction Co., ltd ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *