អាមេរិកប្រាកដជាខ្លាច ចិន-រុស្ស៊ីរួមដៃគ្នាកម្ចាត់ខ្លួន

វ៉ាសេតោនៈនៅក្នុងគោលនយោបាយសន្តិសុខជាតិ អាមេរិក បានដាក់ចិននិងរុស្ស៊ីគឺជាប្រទេសដែលគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ។ ដូច្នេះហើយអាមេរិកត្រូវបង្កើនការចំណាយទៅលើកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន។

លោក James Mattis រដ្ឋមន្ត្រីការពារ ជាតិអាមេរិក បាននិយាយជាសាធារណៈ ថា សហរដ្ឋអាមេរិកបាននិងកំពុងប្រឈមមុខ នឹងការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី និងចិន ដែលកំពុងព្យាយាមបង្កើតពិភព លោកមួយ ឱ្យស្របទៅតាមគំរូផ្ដាច់ការរបស់ពួកគេ ហើយថែមទាំងបញ្ជាក់ដែរថា ចាប់ពីពេលនេះតទៅសន្តិសុខជាតិអាមេរិក លែងផ្ដោតសំខាន់លើពួកភេរវករទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

លោក James Mattis ថ្លែងបែបនេះ នាឱកាសធ្វើបទបង្ហាញ ពីយុទ្ធសាស្ត្រការ ពារជាតិថ្មីរបស់សហរដ្ឋអាមេរិក។ ជាមួយ គ្នានោះដែរ លោក Mattis បានបញ្ជាក់ចំៗ តែម្ដងថា ចិន និងរុស្ស៊ី គឺជាមេគ្រោះថ្នាក់ សម្រាប់អាមេរិក ប៉ុន្តែលោកហាក់ដូចជាផ្ដោតខ្លាំងលើរុស្ស៊ីច្រើនជាង ដោយអះ អាងថា រុស្ស៊ីកំពុងព្យាយាមគំរាមកំហែង ដល់ លទ្ធិប្រជាធិបតេយ្យ។

«បើសិនជាអ្នក ចង់ប្រជែងជាមួយយើង នោះវានឹងក្លាយជាថ្ងៃដ៏អាក្រក់របស់ អ្នក»។ នេះគឺជាសារព្រមានរបស់ លោក Mattis ផ្ញើជូនទីក្រុងមូស្គូ។ ជាងនេះទៅ ទៀត រដ្ឋមន្ត្រីការពារជាតិអាមេរិក រូបនេះ ក៏បានអំពាវនាវផងដែរឱ្យសភា ជៀសវាង ការកាត់បន្ថយ ថវិកាគឺត្រូវតែផ្ដល់កញ្ចប់ ថវិកាឱ្យបានគ្រប់គ្រាន់ដល់វិស័យយោធា ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងបង្កើនការ ចំណាយលើកញ្ចប់ថវិកាយោធា ១០ភាគ រយ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា ជម្លោះបច្ចុប្បន្នដែលក្រុមអ្នកជំនាញមើលឃើញថា អាចនឹងឱ្យសហ រដ្ឋអាមេរិក និងរុស្ស៊ី ប្រឈមមុខដាក់គ្នា ដោយផ្ទាល់ គឺវិបត្តិនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងសង្រ្គាមនៅស៊ីរី។ ចំណែក ឯជាមួយចិន គឺវិបត្តិនៅសមុទ្រចិនខាង កើត កូរ៉េខាងជើង និងសមុទ្រចិនខាង ត្បូង៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *