ពិធីផ្លាស់ប្តូរអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅព្រឹកនេះ

ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌដូនពេញ មានរៀបចំពិធីផ្លាស់ប្តូរអភិបាលខណ្ឌដូនពេញ  ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតក្នុងសាលាខណ្ឌដូនពេញទាំងមូល។

លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរង។

ជាមួយគ្នានេះ ក៏មានប្រកាសផ្លាស់ប្តូរនាយករដ្ឋបាលសាលាខណ្ឌដូនពេញ ដោយលោក អ៊ុក សាកល នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ជំនួសដោយលោក ចាន់ បណ្ឌិត ដែលជានាយករងរដ្ឋបាលខណ្ឌផងដែរ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *