ភ្នំពេញ ៖ នៅថ្ងៃទី១៣ និង១៤ ធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្កូ ឌូទ័រតេ ( Rodrigo Duterte ) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីនក៍បាននាំស្តេចប្រដាល់ហ្វីលីពីន មេនី ផេកគីអៅ មកទស្សនកិច្ចជាមួយផងដែរ ។
នេះបើយោងតាមសាររបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងហ្វេសប៊ុករបស់លោកលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ឋ ក៏បានឲ្យដឹងផងដែរ ៕ ប្រសើរ
