ក្រសួងសុខាភិបាល ព្រមានចាត់វិធានការជាលើក្រុមហ៊ុន ឬជនណាដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរស គ្មានគុណភាព GOOD MAN

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹgថា តាមការពិនិត្យឃើញលើបណ្ដាសង្គមហ្វេសប៊ុក ជារៀងរាល់ថ្ងៃ មានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយ ឱសថបំប៉នផ្លូវភេទបុរស GOODMAN គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូលមួយនេះ ដោយបានផ្សព្វផ្សាយអួតអាង និងបំភ្លើសហួសពីការពិត តាមរយៈបណ្ដាញសង្គម Facebook ក្នុងការព្យាបាលគ្រលៀន តម្រងនោម ក្រពេញប្រ៉ូស្ដាត​ អ័រម៉ូន ពិសេសបង្កើនតណ្ហាផ្លូវភេទ ​បុរសឲ្យខ្លាំងបានយូរ។

ដើម្បីជៀសវាងការខាតបង់ប្រាក់ ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសង្ឃឹមថា សាធារណជនទាំងអស់ ឈប់ជឿតាមការឃោសនា អកុសល បោកប្រាស ភូតកុហក បំភ្លើសពីការពិត របស់ជនខិលខូចមួយចំនួននេះទៀត៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *