ផ្ទុះគ្រាប់បែកពីរគ្រាប់នៅតួកគី ស្លាប់១៥ របួស ៦៩ នាក់

តួកគី៖ យ៉ាងហោចណាស់មានមនុស្ស១៥នាក់ស្លាប់​និង៦៩នាក់ទៀរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លាចំនួន​២គ្រាប់នៅខាងក្រៅពហុកីឡដ្ឋាន បន្ទាប់ពីប្រកួតបាល់ទាត់ នៅទីក្រុង Istanbul ប្រទេសតួកគី នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ ដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីបានរៀបរាប់ឲ្យដឹងនៅមុននេះ។

ក្រុមភរវករបានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនហើយ ប៉ូលិសតួកគីកំពុងសង្គ្រោះ អ្នករងរបួសនិងរឹងបន្តឹងសន្តិសុខនិងមិនទាន់ដឹងថាមានក្រុមណាមួយជាអ្នកនៅពីក្រោយខ្នងនៃការបំផ្ទុះនេះនៅឡើយទេ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *