ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងយាងមកកាន់ខេត្តព្រះសីហនុ តាមរថភ្លើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយយាងនិវត្តន៍ត្រឡប់មករាជធានីភ្នំពេញវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ។នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ ថ្លែងសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ។
កន្លងមកសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ ធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រដោយផ្ទាល់។ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម ៕ ប្រសើរ
