ឆ្នាំថ្មីនេះ សម្ដេចតេជោ ជ្រើសរើសបទ សារ៉ាវ៉ាន់ រាំលេងកម្សាន្

ភ្នំពេញៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតជិតចូលមកដល់ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានជ្រើសរើសយកបទចម្រៀង “សារ៉ាវ៉ាន់”សម្រាប់រាំលេងកម្សាន្ត។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព គឺប្រជាពលរដ្ឋខ្មែរមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិ-អន្តរជាតិ កាន់តែអធិកអធម សប្បាយរីករាយគ្រប់ទីកន្លែង ដោយគ្មានការភ័យព្រួយ ។

សម្ដេចថ្លែងថា ឆ្នាំថ្មីនេះ គឺយើងនឹងជ្រើសរើសបទ (សារ៉ាវ៉ាន់) ប្រពៃណីខ្មែរសម្រាប់រាំកម្សាន្ត ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅសៀមរាបអង្គរ សូមអញ្ជើញបងប្អូនទៅចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករទាំងអស់គ្នា

កាលពីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៦ សម្ដេចបានជ្រើសយកបទ (ញីកែងជើង ច្រៀងដោយ ពេជ្រ សោភា – ងួនចាន់ដេវិត) ឆ្នាំ២០១៧ បទ (រាំអីចេះ ច្រៀងដោយ ព្រាបសុវត្ថិ – ឱក សុគន្ធកញ្ញា) សម្រាប់រាំលេងកម្សាន្ត៕ សហការី

Leave a Reply

Your email address will not be published. Required fields are marked *