ភ្លៀង​កក់ខែមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៣ មេសា

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ប្រកាស​ព័ត៌មាន ជុំវិញ​បញ្ហា​អាកាសធាតុ​ភ្លៀង​កក់ខែ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ប្រទេស​កម្ពុជា នឹង​ទទួល​កម្រិត​សម្ពាធ​ទាប​ខ្សោយ (លើ​ផ្ទៃដី) បាន​នឹង​កំពុង​គ្រប់​ដណ្តប់​លើ​ប្រទេស​កម្ពុជា។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៣ ខែមេសា កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​នៅលើ​ដី​នេះ​បង្កឱ្យមាន​រួមមាន៖

* ចាប់ពី​យប់​ជ្រៅ​ថ្ងៃទី០៦ ដល់​ថ្ងៃទី០៧ ខែមេសា អាច​នឹងមាន​ភ្លៀង​កក់ខែ ធ្លាក់​រាយប៉ាយ​ក្នុង​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស។

* ចាប់​ថ្ងៃទី០៨ ដល់​ថ្ងៃទី១១ ខែមេសា ស្ទើរតែ​គ្មាន​ភ្លៀង​កក់ខែ (លើកលែងតែ​ខេត្តកោះកុង)។

* ចាប់ពី​ថ្ងៃទី១២ ឬ​ទី១៣ ខែមេសា តទៅ​ប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់។

* សីតុណ្ហភាព​អតិបរិមា​ជាទូទៅ ស្ថិតក្នុង​រង្វង់​ពី៣៣-៣៥អង្សា​សេ។

ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា «យោងតាម​ការ​ព្យាករ បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​រ៉ា​យ​ប៉ាយ និង​ស្ទើរ​គ្មាន​ភ្លៀង​កក់ខែ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស»។

ខាងក្រោមនេះជា ការព្យាករ ជុំវិញ​បញ្ហា​អាកាសធាតុ​ភ្លៀង​កក់ខែ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ របស់ក្រសួង ធនធានទឹកៈ

Leave a Reply

Your email address will not be published. Required fields are marked *