អ្នកឧកញ៉ា គិត ម៉េង ប្រគល់ដីមួយកន្លែងតម្លៃជាង ៨លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា​

ភ្នំពេញ៖អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងតម្លៃជាង ៨លានដុល្លារនៅជិតមន្ទីរពេទ្យគន្ធបុប្ផា​ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដាក់ជាទ្រព្យសម្បត្តិកម្មសិទ្ធិមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ គ្រាដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។

ក្នុងឧិកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ​ជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកមានធនធាន និងមហាជនទាំងអស់ចូលរួមគាំវ​ទ្រនូវមូលនិធិគន្ធបុប្ផាកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលវិភាគទានចាប់ពីប្រមាណ ២ម៉ឺនដុល្លារឡើង នឹងក្លាយជាសមាជិកស្ថាបនិក សម្រាប់អ្នកចូលវិភាគទានចាប់ពី៥ពាន់ដុល្លារ នឹងក្លាយជាសមាជិកកិត្តិយស ហើយសម្រាប់អ្នកចូលវិភាគទានប្រមាណ ៥ពាន់រៀលជារៀងរាល់ខែ នឹងក្លាយជាសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផានេះ។

គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *