គណៈកម្មាធិការសម្របសម្រួលកម្ពុជា នឹងចូលរួមជាមួយ គ.ជ.ប ដើម្បីតាមដានគ្រប់សកម្មភាព នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

គណៈកម្មាធិការសម្របសម្រួលកម្ពុជា បានឱ្យដឹងថា (ស៊ីកុក) ធ្លាប់បានចូលរួម អប់រំ ផ្សព្វផ្សាយ ត្រួតពិនិត្យ ស៊ើបអង្កេត តាមដាន វាយតម្លៃ ហើយក៏បានចេញនូវសេចក្តីថ្លែងការណ៍ទូទាំងរាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣។

គណៈកម្មាធិការសម្របសម្រួលកម្ពុជា ធ្លាប់បានចូលរួមរៀបចំចងក្រងជាអង្គការ សមាគម ដែលជាសមាជិកសម្រាប់រៀបចំកម្មវិធីរាប់បាតបួងសួង សុំសន្តិភាព មហាសន្និបាតសន្និសីទកាសែត ចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយទៅសហគមន៍ជាតិ និងអន្តរជាតិ នឹងការបញ្ចប់សង្គ្រាម ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានអង្គការ សមាគមជាច្រើនទូទាំងប្រទេសកម្ពុជា និងអភិវឌ្ឍប្រទេសជាតិគ្រប់យន្តការរបស់រដ្ឋគ្រប់វិស័យ។

ជាមួយគ្នានេះ (ស៊ីកុក) បានជំរុញឱ្យគ្រប់ភាគីទាំងអស់ត្រូវតែបញ្ចប់សង្គ្រាមកាប់សម្លាប់យ៉ាងរង្គាលដ៏សាហាវយង់ឃ្នង ហើយប្តូរយកសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកសាងប្រទេសជាតិពិចំណុចសូន្យឡើងវិញ និងការងារក្នុងសង្គមជាច្រើនទៀត។

ដូច្នេះហើយ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ចាប់ពីពេលនេះតទៅ នឹងឆ្ពោះពិនិត្យមើលទៅលើសក្តានុពលរបស់មណ្ឌល គ.ជ.ប ដែលបានរៀបចំទូទាំង២៥រាជធានី-ខេត្ត ដោយមានកម្លាំងជាមាជិកចូលរួមត្រួតពិនិត្យ ស៊ើបអង្កេត តាមដាន វាយតម្លៃ មានចំនួនប្រមាណ២០០០នាក់ផងដែរ៕ ប្រសើ

Leave a Reply

Your email address will not be published. Required fields are marked *