គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល នៅ​កោះ​ពេជ្រ

(​ភ្នំពេញ​)៖ នៅព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​របស់​ខ្លួន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ដោយ​មាន​ការចូលរួម​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច ហេង សំរិន ប្រធានកិត្តិយស និង​សម្តេច សាយ ឈុំ​, សម្តេច ស ខេង ព្រមទាំង​មន្ត្រី​សំខាន់​មួយ​ចំនួន​ទៀតនិង​មាន​សមាជិក​ចូលរួម​ជាង​២០០០​នាក់ ​ដែល​ក្នុងនោះ​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ជាង​៥០០​នាក់​ចូលរួម និង​មួយចំនួនទៀត​ជា​ថ្នាក់ដឹកនាំ និង​តំណាង​នៅតាម​មូលដ្ឋាន​រាជធានី​-​ខេត្ត​ ​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា សន្និបាត​នេះ ក៏​មាន​ការរៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧​ផងដែរ​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *