បើអ្នកកាសែតណាប្រព្រឹត្ដខុស (ដាក់ប៉ុស្តត្រួតពិនិត្យ) អាជ្ញាធរត្រូវវ៉ៃខ្នោះភ្លាម

ភ្នំពេញ៖  បើអ្នកកាសែតណា​ម្នាក់​ ប្រព្រឹត្ដខុសច្បាប់ អាជ្ញាធរត្រូវ៉ៃខ្នោះភ្លាម មិនមែនអំពាវនាវ ទៅក្រសួងព័ត៌មាននោះទេ ។ នេះជាការលើកឡើងរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងនៅលើ​ទំព័រហ្វេសប៊ុក​ដោយដកស្រង់ប្រសាសន៍​សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល បក្សប្រជាជនលើកទី ៤០អាណត្តិទី ៥ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។

លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរ ថា”បើអ្នកកាសែតណាប្រព្រឹត្ដខុស (ដាក់ប៉ុស្តត្រួតពិនិត្យ) អាជ្ញាធរត្រូវវ៉ៃខ្នោះភ្លាម មិនមែនអំពាវនាវទៅក្រសួងព័ត៌មានទេ – មតិណែនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ក្នុងសន្និបាត គណៈកម្មាធិការកណ្តាល បក្សប្រជាជនកម្ពុជាលើកទី ៤០អាណត្តិទី ៥”នាព្រឹកថ្ងៃអាទិត្យនេះ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *