ប្រធានាធិបតីរស្ស៊ីដាក់ផែនការ សងសឹកក្រុុមភេរវកម្មបាញ់សម្លាប់ទូតរុស្ស៊ីនៅ ទួកគី

 ទួកគីៈ លោក Andrey Karlovic ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួរគី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៦ ពេលកំពុងថ្លែងសន្ទរកថានៅក្នុងការតាំងពិពណ៌សិល្បៈមួយនៅក្នុងទីក្រុង Ankara។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា លោក Andrey Karlov ត្រូវបានឃាតករបាញ់ជាច្រើនគ្រាប់ពីក្រោយខ្នង បណ្តាលឲ្យដួលនឹងដី ហើយក៏ស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅមន្ទីរពេទ្យតែម្តង។ ហើយឃាតករត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះថា Mevlüt Mert Altıntaş។

មន្ត្រីជាន់ខ្ពស់លោក Frantz Klintsevich អនុប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រុស្ស៊ីបានឲ្យដឹងថា អំពើឃាតកម្មនេះមានការរៀបចំទុកជាមុន ព្រោះឃាតករដឹងច្បាស់ថា លោក Andrey នឹងចូលរួមការតាំងពិពណ៌នេះ។

លោកក៏បានបន្តទៀតថា អំពើឃាតកម្មនេះអាចជាក្រុម ISIS ។ ពេលនេះ​សមត្ថកិច្ចជំនាញរុស្ស៊ីកំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេតលើករណីនេះ។ មកដល់ពេលនេះ លោកប្រធានាធិបតី រុស្ស៊ី លោក ពូទីន កំពុងក្តៅស្លឹកត្រចៀក និកកំពុងចាត់ការស្រាវជ្រាវក្រុមភេរវករ ព្រមទាំងអ្នកនៅឈរពីក្រោយខ្នង ដើម្បីសងសឹកនិងកម្ទេចដោយមិនអត់ឧិនឡើយ ។ លោក ពូទីន បានលើកឡើងថា «យើងត្រូវតែដឹង​ឱ្យបានថា​អ្នកណាជាអ្នកបញ្ជានៅពីក្រោយខ្នង ត្បិតឃាតកម្មនេះបានបង្ហាញយ៉ាងច្បាស់ពី​ចេតនាបង្ករឿង និងបំផ្លាញដល់ការ​ស្ដារឡើងវិញ ទំនាក់ទំនងរវាង​ប្រទេសតួកគី និងរុស្ស៊ី​រួមទាំងកិច្ចខិត​ប្រឹងប្រែងស្វែង​រក​សន្តិសភាពសម្រាប់ស៊ីរី​ហើយការឆ្លើយតប​តែមួយគត់នោះគឺ ការបង្កើនការប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ»។៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *