លោកបណ្ឌិត ខៀវ ថវិកា បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែធ្នូនេះ

0
235

ភ្នំពេញ៖ នារសៀលថ្ងៃទី ២១ ខែ ធ្នូនេះ លោក កឹម គុណវឌ្ឍអគ្គនាយកទូរទស្សន៍ជាតិ (ទទក) បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា លោកបណ្ឌិត ខៀវ ថវិកា បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយរោគាពាធ ក្នុងជន្មាយុ ជាង ៥០ឆ្នាំ ។

ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាបងបង្កើត របស់លោក ខៀវ ថវិកា បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកជាភាសាអង់គ្លេសថា ៖ Goodbye my beloved brother. I am sure now you’re in the peaceful and very worryless world. Dad and Mum are there។

លោក កឹម គុណវឌ្ឍ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកបណ្ឌិតបានលាពួកយើងជារៀងរហូតហើយ គ្មានថ្ងៃវិលត្រឡប់។ ស្តាយមហាស្តាយ យ៉ាងណាខ្ញុំ ទ.ទ.ក និងមន្រ្តី បុគ្គលិក សូមឧទ្ទិសជូនវិញាណក្ខន្ធ លោកបណ្ឌិត ថវិកា បានស្ងប់ និងសុខក្នុងសុគតិភព ។ ខ្ញុំស្រឡាញ់ និង ស្រឡាញ់»៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here