យោធាថៃ៖ ក្មេងៗដែលជាប់គាំងក្នុងរូងភ្នំ អាចបន្តរស់នៅក្នុងរូងភ្នំនោះរយៈពេលជាច្រើនខែទៀត

កងទ័ពថៃបានប្រកាសថា ក្មេងៗដែលជាប់នៅក្នុងរូងភ្នំនោះ នឹងត្រូវរៀនអំពីរបៀបមុជទឹក ឬរង់ចាំរហូតដល់រយៈពេលច្រើនខែទៀតទម្រាំទឹកជំនន់ស្រកចុះ ទើបអាចចេញពីខាងក្រៅវិញបាន ។

ក្រុមជួយសង្គ្រោះកំពុងដោះស្រាយបញ្ហាទឹកជំនន់ដែលកំពុងកើនឡើងជានិច្ច ។ ពេលនេះគេបាននាំម្ហូបអាហារ និងថ្នាំពេទ្យទៅជួយដល់ក្មេងៗ និងគ្រូបបង្វិករបស់ពួកគេដែលកំពុងជាប់គាំងក្នុងរូងភ្នំនេះ ។

ប្រភពព័ត៌មានពីខាងយោធាថៃបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដាថា កុមារទាំងនេះ នឹងត្រូវផ្តល់អាហារ ដែលអាចមានរយៈពេលយ៉ាងតិចក៏៤ខែទៀតដែរស្ថិតនៅក្នុងរូងភ្នំនេះ ។

សូមបញ្ជាក់ថាក្មេងប្រុស១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ បានបាត់ខ្លួនអស់រយៈពេល៩ ថ្ងៃមកហើយ ទើបតែរកឃើញដោយក្រុមមុជទឹកអង់គ្លេស២រូប កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

សកម្មភាពស្វែងរកក្មេងៗទាំងនេះ​បានធ្វើឲ្យកក្រើករំជើបរំជួលទូទាំងប្រទេសថៃតែម្តង ដោយមិនបានប្រាកដដែរទេ ថា តើពួកគេទាំងនោះកំពុងនៅទីណា ពួកគេនៅរស់ ឬក៏បាត់បង់ជីវិតនោះទេ។

ក្រុមគ្រួសារនៃក្រុមក្មេងៗទាំងនេះបានរន្ធត់ចិត្តសប្បាយរីករាយឥតឧបមា គ្រាដែលបានដឹងថា កូនៗរបស់ពួកគេត្រូវបានរកឃើញ ហើយកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ។

រូងភ្នំ Tham Luang ស្ថិតនៅក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ។ ទីភ្នំនេះតែងជន់លិចជាប្រចាំនៅក្នុងរដូវវស្សា អូសបន្លាយពេលរហូតដល់ខែកញ្ញា ឬខែតុលាឯណោះ ទម្រាំទឹកស្រកចុះវិញ ។

ប្រសិនបើក្រុមក្មេងៗទាំងត្រូវនាំចេញមុនពេលនោះ ពួកគេត្រូវរៀនជំនាញមុជទឹកជាមូលដ្ឋានសិន ដើម្បីឆ្លងកាត់តាមចំណុចគ្រោះថ្នាក់ ដែលទឹកភ្នែកមិនអាចមើលឃើញ។

ការព្យាយាមបូមទឹកឲ្យមានកម្រិតទាបជាងមុននេះ រហូតមកដល់ពេលនេះមិនទទួលបានជោគជ័យនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *