គ្រោះទឹក​ជំនន់នៅ​ជប៉ុន៖ អ្នក​ស្លាប់​កើន​ដល់​ជាង១៤០​នាក់​

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មាន​មនុស្ស ១៤១នាក់ បានស្លាប់ ​ក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀង នៅភាគខាងលិចប្រទេសជប៉ុន ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ តួលេខការស្លាប់ដោយសារទឹកជំនន់នេះ មិនធ្លាប់មាននៅប្រទេសជប៉ុន ក្នុងរយៈពេលជាង ៣ទសវត្សរ៍មកហើយ។

ក្រុម​ជួយសង្គ្រោះកំពុងជីកដីភក់ និងកាយបំណែកថ្មដែលរលំបាក់ ដើម្បីស្វែងរកអ្នកនៅរស់ ស្របពេលដែលមនុស្សជាច្រើនកំពុងបាត់ខ្លួន។ ប្រជាជនជាង ២លាននាក់ត្រូវបានជម្លៀសពីតំបន់ រួចត្រូវបញ្ជូនទៅស្នាក់នៅក្នុងសាលារៀន និងទីកន្លែងហាត់កីឡា។

ក្នុងបេសកកម្មជួយសង្គ្រោះនេះ មានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជប៉ុនផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *