គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នកស្លាប់​កើន​ដល់​១៩៩​នាក់​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់

លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ត្រូវកាសែត AFP ដកស្រង់សម្តីចុះផ្សាយថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១២ ខែកក្កដា ឆ្នាំ២០១៨ ចំនួន​អ្នកស្លាប់​កើន​ដល់​១៩៩​នាក់​ហើយ ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់ និង​បាក់​ដី​នៅ​ជប៉ុន ​។ ប្រតិបត្តិ​ការសង្គ្រោះ​នៅតែ​បន្តដំណើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ ខណៈ​មនុស្ស​ជាច្រើន​ទៀត​នៅ​បាត់​ខ្លួន។​

លោកនាយក​រដ្ឋមន្ត្រី Shinzo Abe កាលពីថ្ងៃទី១១ ខែកក្កដា បាន​ចុះទៅ​តំបន់​នានា​ដែល​រងគ្រោះ​ខ្លាំង​បំផុត ហើយ​លោក​បន្តដំណើរ​ទៅគ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស បន្ទាប់​លោក​បានសម្រេច​ចិត្ត​លុបចោល​ដំណើរ​ទស្សនា​ធំៗ​ចំនួន​៤​នៅក្រៅ​ប្រទេស​។

​ប្រភពព័ត៌មានរាយការណ៍ថា មនុស្ស​យ៉ាងហោចណាស់​១០០០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ហើយ​រដ្ឋាភិបាល​សន្យា​ដោះស្រាយ​កិច្ចការ​សង្គ្រោះបន្ទាន់​ឲ្យ​រួចរាល់ មុននឹង​រៀបចំ​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​សម្បែង​វិញនោះ ​៕

Leave a Reply

Your email address will not be published. Required fields are marked *