បាងកក ៖ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ដែលជាព្រះបុត្រា ភូមិបុល អាប់ឌុលយ៉ាដេតនឹងឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។នេះបើយោងតាមប្រភពពីមន្រ្តី ជាន់ខ្ពស់រដ្ឋាភិបាលយោធាថៃបង្ហើបឲ្យដឹង ។
ឬាចរដ្ឋាភិបាលថៃកំពុងតែធ្វើការរៀបចំដើម្បីត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយ សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែពេលវេលាទៅមុខទៀតយ៉ាងណានោះ គឺវាអាស្រ័យលើតែព្រះរាជបុត្រាតែប៉ុណ្ណោះ»។ សម្រាប់ការគ្រងរាជ្យនៅពេលខាងមុខនេះ គឺមិនមែនជាពិធី ផ្លូវការនោះឡើយ ដោយពិធីផ្លូវការនឹងត្រូវរង់ចាំដោយការបូជាព្រះសពព្រះមហាក្សត្ររួចរាល់ និងការកាន់ទុក្ខ បញ្ចប់នៅរយៈពេលមួយឆ្នាំជាមុនសិន។
ទឿយ៉ាងណា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកនទ្រង់បានសុំឲ្យពន្យារពេលនៃការធ្វើពិធីឡើងសោយរាជ្យដើម្បីមានពេល វេលាគ្រប់គ្រាន់ក្នុងការរៀបចំពិធីកាន់ទុក្ខថ្វាយព្រះបិតា សិន៕ ប្រសើរ
