បាក់ស្ពានទៀតហើយ!ដោយសារឡានដឹកឈើលើសចំណុះ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានរាយកាណ៍ ប្រាប់ MCN ឲ្យ​ដឹង​ថា នៅវេលាម៉ោងប្រហែល៩ ​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ស្ពាន​ដែកមួយកន្លែង​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ ពី​ក្រាំង​ស្រម៉ ទៅ​រលាំង​នាគ ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​បាក់​ខ្ទេចខ្ទីទៀតហើយ​ដោយសារ​រថយន្ត​ដឹកឈើ​ធុន​ធ្ងន់​ហួសចំណុះឆ្លងកាត់ ។

រថយន្ត​បង្ក​នៅ​មិន​ទាន់​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​នៅឡើយ​​ទេរហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ

ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ចរាចរណ៍ អ្នកថ្មើរជើងនិង ម៉ូតូ របស់​ប្រជាជនកកស្ទះ​យ៉ាង​ខ្លាំង ។

នេះជាលើកទី២ហើយនៅ​ក្នុង​ខេត្តកំពង់ឆ្នាំងដែល​ស្ពាន​បាក់​ដោយសារ​តែ​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់គ្រាដែលអង្គភាពជញ្ជីង ថ្លឹងរថយន្ត មិនចាប់អារម្មណ៍គិតតែពីយកលុយ ទោះបីរថយន្តនោះដឹកលើសទម្ងន់ក៏ដោយ  ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *