សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ១៣៥៨គ្រួសារ

ខេត្តមណ្ឌលគិរីៈ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីលានបាល់ទាត់ ក្រោយវិហារឥស្លាម ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា អនុសាខាស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ១,៣៥៨គ្រួសារ ដែលមកពីបណ្តាឃុំចំនួនបី គឺឃុំស្រែខ្ទុម ឃុំស្រែឈូក និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋទាំងនោះបានទទួលអំណោយជាបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ពីកាកបាទក្រហមកម្ពុជា ហើយពួកគាត់ម្នាក់បានសម្តែងអំណរគុណ នឹងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណប្រតិភូទាំងអស់ដែលបានចូលរួមនាពេលនេះ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *