សម្តេចតេជោក្តុកក្តួលសោកស្តាយការបាក់រលំអគារនៅក្រុងព្រះសីហនុដោយឧបត្ថម្ភដល់ជន រងគ្រោះអ្នកស្លាប់ និងរបួស

0
176

ភ្នំពេញ ៖ ម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការក្តុកក្តួលបំផុតនៅពេលដែលដឹងថា នៅខេត្តព្រះសីហនុមានសោកនាដកម្មមួយដោយ រលំអគារដែកបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់។ ក្នុងនោះសម្តេចតេជោបានផ្ញើសារ តាមហ្វេសប៊ុករបស់សម្តេចតេជោផ្ញើជូនទៅក្រុមគ្រួសារ ជនរងគ្រោះមានខ្លឹមសារដូចខាងក្រោម៖

“បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់
ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជា
ភរិយាឬស្វាមី ឬកូនឬឪពុកម្តាយ។ល។

ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ១មុឺនដុល្លា(10.000$)។

សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥត
គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ
គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងារ
រុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត” ៕ ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here