គិតមកដល់ម៉ោង៨ព្រឹកថ្ងៃទី២៣ មិថុនានេះ មនុស្សស្លាប់១៧នាក់ របួស២៤នាក់ ករណីរលំ អគារដែកក្រុងព្រះសីហនុ

0
173

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ចំនួនអ្នកស្លាប់ដោយអគារដែករលំសង្កត់បានកើនដល់១៧នាក់ និងរបួស ២៤នាក់ ។

មកដល់ពេលក្រុមសង្គ្រោះនៅតែបន្តរុករកសាកសព និងអ្នករងរបួសជាច្រើននាក់ទៀតដែល កំពុងកប់ក្នុងគនរបាក់បែក ធ្វើឲ្យក្រុមសង្គ្រោះលំបាកក្នុងការរុករកដោយសារ គំនរបាក់បែក មានទម្ងន់ធ្ងន់ និងដែកដួលសង្កត់គ្នារប៉ាត់រប៉ាយធ្វើឲ្យលំបាកក្នុងការកាយរកជនរងគ្រោះ។ ក្នុងនោះដែរជនរងគ្រោះជាជនជាតិចិនដែលគេសង្ស័យថា មានចំនួនមិនតិចជាង៣០ន និងជនជាតិខ្មែរមិនតិចជាង២០នាក់ទៀត ស្ថិតនៅក្នុងគំនរបែកបាក់នោះនៅឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here