សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំ

0
166

ព្រះសីហនុ៖ នៅរាត្រីឆ្លងចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ និងដឹកនាំក្រុមការងាររុករកជួយ​សង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ ក្នុងក្រុងព្រះសីហនុ។

ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។

ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត ដែលក្នុងនោះគេសង្ស័យមានជនជាតិច្រើននាគ់ នៅមិនទាន់រកឃើញសាកម្ណាក់នៅឡើយទេ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here