គ្រួសារ​សព​ប្តី​ប្រពន្ធ​នៅ​ខេត្តក្រចេះ​ស្លាប់​ដោយរ​លំបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា​ពី​រដ្ឋាភិបាល ខណៈនៅខេត្តកំពតសព៨នាក់ទទួលអំណោយហើយដែរ

0
172

 

ខេត្តក្រចេះ-កំពត ៖ នៅ​ព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ ២០១៩ គ្រួសារ​សព​ប្តី​ប្រពន្ធពីរនាក់ រស់នៅក្នុង​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដែល​ទៅ​បម្រើការ​ជា​កម្ម​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ទទួលរង​គ្រោះ​ដោយរ​លំបាក់​អគារ​៧​ជាន់ស្លាប់ទាំងពីរនាក់​នោះ ខណៈ​នេះ​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និង​កាកបាទក្រហមកម្ពុជា អាជ្ញាធរខេត្ត រួម​នឹង​ក្រុមយុវជន បានផ្តល់​នូវ​អំណោយ​ជាគ្រឿងឧបភោគបរិភោគមួយចំនួន និង​ថវិកា​ចំនួន​ប្រមាណ​ជាង ២​ម៉ឺន​២​ពាន់​ដុល្លារ​អាមេរិក ។

​លោក អ៊ុយ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ លោក ហឿ ស៊ី​យ៉ែម អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា និង​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក ទេព ណី និង​សព​អ្នកស្រី ព្រុំ ដែន ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ដែល​បាន​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅក្នុង​គ្រោះរ​លំបាក់​អគារ នៅឯ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ដែលមាន​ទីលំនៅ នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។​ក្នុងឱកាសនោះប្រតិភូបានសម្តែងចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។

សូមបញ្ជាក់ថា នៅខេត្តកំពត នាល្ងាច ថ្ងៃអាទិត្យ​៦​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​អម​ដំណើរ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ នៃ​សព​កម្មករ​សំណង់​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បណ្តាល​ឲ្យ​កម្មករសំណង់​ចំនួន​៨​នាក់​ស្លាប់​បាត់​បង់ជីវិត មាន​លំនៅដ្ឋាន​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច​(០៦​នាក់​) និង​ស្រុក​ដងទង់​(០២​នាក់​) នៃ​ខេត្ត​កំពត​។​

សមាសភាព​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​អមដំណើរ​រួមមាន លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល​រង​ខេត្ត គណៈ​អភិបាលស្រុក កងកម្លាំង​ទាំងបី និង​អាជ្ញាធរ​ភូមិ/ឃុំ​។​

ស្ថិតក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​នាំ​យក​នូវ​ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ជូន​ក្រុមគ្រួសារ​សព​ទាំង​៨​គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​ថវិកា​ចំនួន​៤០​លាន​រៀល (១​ម៉ឺន​ដុល្លារ​អាមេរិក​) សរុប​៣២០​លាន​រៀល ស្មើនឹង​៨​ម៉ឺន​ដុល្លារ​អាមេរិក​ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here