ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក សម្តេចតេជោរកចំណូលពីសប្បុរសជនបានជាង២លានដុល្លារ

0
204

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់នៅខេត្ត ព្រះសីហនុ ដែលធ្វើឲ្យប្រជាជន ជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការះនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋា ភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួលទឹកប្រាក់គិតជាដុល្លារចំនួន2,198,400ដុល្លារអាមេរិក។

ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៊ឺនដុល្លា សម្រាប់២៤នាក់ឯ២នាក់ទៀត    ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការ ជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
ថវិកានៅសល់1,898,400ដុល្លារត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន
២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន67,800ដុល្លារនេះមិនគិតពីថវិការាជ
រដ្ឋាភិបាល១ម៉ឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ
នៃថ្ងៃកើតហេតុផងទេ។

លោកសេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារ សពតាមរយះធនាគារ ដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព។
ខ្ញុំសូមអរគុណ ចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជន
រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី
អាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។
សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុង
កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here