លោក ជា សុផារ៉ា ស្នើសុំវិធានការចាំបាច់៥ចំណុចសំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់

0
194

ភ្នំពេញ៖ ក្រោយពីមានហេតុការណ៍ដ៏ជូរចត់នៅខេត្តព្រះសីហនុ បាក់រលំអគារគ្មានច្បាប់​កម្ពស់៧ជាន់ បណ្តាលមនុស្សស្លាប់ចំនួន២៨នាក់ របួស២៦នាក់​, ពេល នេះលោកឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានស្នើសុំគោលការណ៍សម្រេចលើវិធានការចាំបាច់ ចំនួន៥ចំណុចគោរពជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ ទូទាំងប្រទេស ។

លិខិតរបស់លោក ជា សុផារ៉ា ដែលស្នើទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេច នោះធ្វើឡើងកាលពីថ្ងៃ ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ដែលគោលការណ៍សំខាន់ទាំង៥ចំណុចនេះ រួមមាន ៖​១-ក្រសួងរ៉ែនិងថាមពលចាត់វិធានការមិនអោយមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការ ដ្ឋានសំណង់ ។ ២-ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់វិធានការមិនអោយមានការផ្គត់​ផ្គង់​ទឹកស្អាតដល់ការដ្ឋានសំណង់ ។ ៣-ក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវអនុញ្ញាតអោយតភ្ជាប់ចូលបណ្តាញលូសាធារណៈ ។ ៤-ក្រសួង ស្ថាប័ន និង អង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតអោយប្រកបអាជីវកម្ម និង៥-ក្រសួងព័ត៌មាននិងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតអោយមានការផ្សព្វ​ផ្សាយពាណិជ្ជកម្ម  ។

ខាងក្រោមជាលិខិតរបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាៈ

LEAVE A REPLY

Please enter your comment!
Please enter your name here