សុខ ប៊ុន និងបក្ខពួក៥នាក់ មានដី០ហិកតា នៅកោះរ៉ុង ក្រោយACUស្រាវជ្រាវដឹង

0
183

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ក្នុង​សន្និសីទកាសែតពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​រំលោភ​ដីធ្លី​នៅ​កោះកុង នាវេលា​ម៉ោង២ រសៀល​ថ្ងៃ​សុក្រ​ទី​ ២៨ ខែ​មិថុនា​នេះ ថា លោក​ឧកញ៉ា​ សុខ ​ប៊ុន​ និង​បក្ខពួក​ចំនួន ៥​នាក់​ទៀត ​ដែល​សុទ្ធសឹង​ជា​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ បាន​ឃុបឃិត​គ្នា​ខ្លាច​ឯកសារ​ទិញ​លក់​ដី​ចំនួន​ជាង ៥០០ ហិកតា​នៅ​កោះរ៉ុង​។ ពោលក្រោយពីស៊ើបអង្កេតយ៉ាងដិតដល់ជាមួយឯកសារជាក់ស្តែងទើបដឹងថា លោកឧកញ៉ា សុខ ប៊ុន និងបក្ខពួក៥នាក់ នេះគ្មានដីមួយចង្អាម ស្មើ០ហិកតា នៅកោះរ៉ុងនេះ ។

លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ឯកសារ​របស់​ក្រុម​ជនល្មើស​គឺធ្វើឡើង​ជាន់​លើ​ឯកសារ​ក្លែង​គឺ​បានន័យថា​ឯកសារ​ក្លែង​លើ​ឯកសារ​ក្លៃង​ទាំងអស់ ដូច្នេះ​ក្រុម​ជនល្មើស​ទាំង ៦នាក់​ បាន​ចាញ់​ក្រោម​ស្នាដៃ​របស់ ACU ក្នុង​រយៈពេល​ប្រមាណ ៥ សប្តាហ៍​ប៉ុណ្ណោះ​នៃ​ការស៊ើបអង្កេត​។ នៅពេល​ដែល​អេស៊ី​យូ​ចាប់ខ្លួន​ពួកគេ​មក​ដល់​ការិយាល័យ​អេ​យូរ​ហើយ​ធ្វើ​ការសួរចម្លើយ​រយៈពេល 3​ថ្ងៃ​ទៅ​ពួកគេ​ព្រម​សារភាព​ទាំងស្រុង​ថា​ពិតជា​ក្លែង​ឯកសារ​ពិតប្រាកដ​មែន​។ ​ឧកញ៉ា​រូប​នេះ​សូម្បី​តែ​ដី ជាង​ ៥០០ ហិច​តា ក៏​គ្មាន ជាង ៥ហិកតា​ក៏​គ្មាន គឺ​បានន័យថា​សូន្យ​ហិកតា​នៅលើ​កោះរ៉ុង​។

ក្នុង​សន្និសីទកាសែត​នោះ​លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​រក​ឈ្មោះ​អ្នកកាសែត​ម្នាក់​ គឺ​លោក​ សាន្ត​ ប៊ុនធឿន ដើរ​ចេញ​មុខ​ទាមទារ​និង​ឡាយ​វីដេអូ​ឲ្យមាន​ការដោះលែង​ក្រុម​ជនល្មើស​ទាំង 6 នាក់​នេះ ប៉ុន្តែ​ទោះ​យ៉ាងណា​ក្នុង​សន្និសីទកាសែត​នេះ​មិន​មាន​វត្តមាន​របស់​លោក ​សាន្ត​ ប៊ុនធឿន ​នោះទេ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់​ សាន​ ប៊ុនធឿន ​ដែល​ជំរុញ​ឲ្យ​លោក​ឈាន​ដល់​ការធ្វើ​សន្និសីទកាសែត​បកអាក្រាត​រឿង​បទល្មើស​នៅ​កោះរ៉ុង​នេះ​បន្ថែម​ទៀត​ជូន​ដល់​សាធារណជន​ឱ្យបាន​យល់​កាន់តែ​ច្បាស់​។

​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា ករណី​កោះរុង​ចាប់ខ្លួន​មនុស្ស ៦​នាក់ ដោយ​ប្រើ​រយៈពេល​ស៊ើបអង្កេត​ចំនួន ៥សប្តាហ៍​តែប៉ុណ្ណោះ ទទួលបាន​លទ្ធផល​ជោគជ័យ ហើយ​បាន​បញ្ជូន​ជនល្មើស ទៅ​តុលាការ រួមជាមួយ​នឹង​ភស្តុតាង​យ៉ាងរឹងមាំ​។​

​នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) (​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩)​។​

​លោក​ទេសរដ្ឋមន្ត្មានប្រសាសន៍ថារី ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​របស់​មន្ត្រី​ប្រាំ​រូប នៅ​ក្រុង​និង​សង្កាត់​កោះរ៉ុង និង​បទល្មើស​ក្នុង​វិស័យ​ឯកជន​មួយ​រូប​គឺ​លោក​សុខ​ ប៊ុន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ល្អិតល្អន់​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​ពី​សំណាក់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារ​កម្ម នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ពិសេស​អំពី​ឯកសារ​យ៉ាង​ច្រើន​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រមូលបាន​ភស្តុតាង​រឹងមាំ (​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ​នៅ​ផុស​តាង​តែ​មួយ​ចំនួន​តូច​ទេ​) ការសារភាព​របស់​មន្ត្រី​ទាំង ៥ រូប​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។​ការរកឃើញ​ភស្តុតាង​នៃ​ការ​ក្លែង​ឯកសារ ដើម្បី បំផ្លាយ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត សំដៅ​យក​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិន​អាច​រកឃើញ​ភស្តុតាង​ទាំងនោះ​បាន​តាម​ការធ្វើ​កុសល​វិច្ច័យ​ទេ ហេតុ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាំបាច់​រក​ភស្តុតាង​នៃ​អំពើ​ល្មើស​នេះ តាម​ការស៊ើបអង្កេត​វិញ​ទៅ​ទទួល​បាន​ជោគជ័យ​ ៕ ប្រសើរ​

LEAVE A REPLY

Please enter your comment!
Please enter your name here