សម្តេចក្រឡាហោម ជំរុញអភិបាលខេត្តព្រះសីហនុមកថ្មី ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ

0
173

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅខេត្តព្រះសីហនុ មានរៀបចំប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោក យន្ត មីន មកលោក គួច ចំរើន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ ឲ្យលោកអភិបាលខេត្តថ្មី ត្រូវបន្តការងារពីលោកអភិបាលខេត្តចាស់ឲ្យមានតម្លាភាពនិងជោគជ័យ ព្រមទាំងបានក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ។ ការរក្សាអត្តសញ្ញាណជាតិត្រង់នេះ គឺសម្តេចចង់ឱ្យការរៀបចំស្លាកសញ្ញាផ្សេងៗត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។

ជាមួយនេះដែរសម្តេចក្រឡាហោម បានបញ្ជាក់ថា «ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតអត្តសញ្ញាណជាតិ ដើម្បីឱ្យអ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅស្លាកសញ្ញានានាយើងបានកែសម្រួល តែសុំឱ្យបន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម»ដូច្នេះយើងត្រូវអនុវត្តឲ្យបាន ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here