តំណាង​កម្ពុជា​នៅ អសប ឆ្លើយតប​ការចោទប្រកាន់​ខ្លះរបស់​ប្រតិភូ​នៃ​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​សម័យប្រជុំ​លើក​ទី​៤១

0
164

​សេចក្តី​ឆ្លើយតប​របស់លោក ណី សំអុល ដែល​ការិយាល័យ​កម្ពុជ​ថ្មី ទទួលបាន​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ បាន​លើកឡើងថា វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ ដែលជា​ញឹកញាប់​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ត្រូវបាន​គេ​សន្ម​ត​ថា ជា​វិធាន​ការខុស​រួចជាស្រេច លើកលែងតែ​រាជរដ្ឋាភិបាល​បង្ហាញថា វិធានការ​ទាំងនោះ​ត្រឹមត្រូវ​ជាមុនសិន​។ ករណី មឿ​ន សុម ជា​ឧទាហរណ៍​ជាក់ស្ដែង​ដ៏​ល្អ​មួយ ដែល​បញ្ជាក់​ឲ្យ​ឃើញថា រដ្ឋាភិបាល​ត្រូវបាន​គេ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ដោយ​អយុត្តិធម៌ ចំពោះ​ការចោទប្រកាន់​អំពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់ មឿ​ន សុម​។ តាម​ការពិត​បុគ្គល​នេះ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ឈូសឆាយ​ដីព្រៃ ដោយ​ខុសច្បាប់ ហើយ​បាន​រត់គេចខ្លួន​ពី​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ ហើយ​រយៈពេល​ត្រឹមតែ ២ ខែក្រោយ បុគ្គល​នេះ​ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្នកំពុង​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​។​

​តាម​លោក ណី សំអុល “​វា​ជា​រឿង​វង្វេងវង្វាន់​មួយ ដែល​គណៈប្រតិភូ​ទាំងនោះ ស្នើសុំ​ឲ្យ​កម្ពុជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​បទបញ្ជា ដើម្បី​ធ្វើតាម​ការស្នើសុំ​នោះ ពួកគេ​បែរជា​ចោទប្រកាន់ថា រាជរដ្ឋាភិបាល បាន​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ទៅវិញ​។ ក្នុងន័យនេះ​ជាទូទៅ គេ​សង្កេតឃើញថា គណៈប្រតិភូ​ទាំងនោះ​តែងតែ​មើល​មក​កែវ​ទឹក សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅ​កម្ពុជា​ថា ខ្វះ​តែ​កន្លះ​ទៀត​នោះ កែវ​ទឹកនឹង​ទៅជា​កែវ​ទទេ ខណៈពេលដែល​សាធារណជន​ជាទូទៅ​មើលឃើញថា ខ្វះ​តែ​កន្លះ​ទៀត​នោះ​កែវ​នោះ​នឹង​មានទឹក​ពេញ ហើយ​អ្វីដែល​កាន់តែ​អកុសល​ជាងនេះទៅទៀត​នោះ ពួកគេ​បាន​យក​សិទ្ធិមនុស្ស ធ្វើជា​ចំណាប់ខ្មាំង នៅពេល​និយាយ​ពី​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​។​

​ជាការ​ពិត សិទ្ធិ​មាន​ដែន​កំណត់ បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ជាប់​ចំណង ដោយ​ត្រូវអនុវត្ត​សិទ្ធិ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ស្របតាម​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា ការប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញមតិ តម្រូវ​ឲ្យ​មាន​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​ពិចារណា​ទៅលើ​សិទ្ធិ និង​កិត្តិ​ស័ព្ទ​របស់​អ្នកដទៃ​។ វោហារ​សាស្ត្រ​នយោបាយ ដែល​ពោរពេញ​ទៅដោយ​អំពើហិង្សា និង​ការអំពាវនាវ​ឲ្យ​មានការ​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត ដោយ​ស្របច្បាប់ មិនមែនជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នោះទេ​។ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ ឬ​អតីតកាល​របស់​ពួកគេ​ឡើយ​។ ជន​គ្រប់រូប​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​

​ជាទី​បញ្ចប់ ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ អសប បាន​លើកឡើងថា ក្នុងនាម​ជា​សមាជិក​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាង​ទៀងទាត់ និង​សកម្ម​ក្នុង​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ នឹង​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ និង​សកម្មភាព​សិទ្ធិ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ជាច្រើន​ទៀត​ដូចជា នៅ​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ប្រទេស​ឆាត ម៉ាលី ស៊ូដង់ ស៊ូដង់​ខាងត្បូង ស៊ី​ប និង​លី​បង់​ជាដើម​។​

​ក៏ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ​កម្ពុជា ក៏ត្រូវ​ការ​ជំនួយ ដែល​រួមទាំង​គម្រោង​ទាំងអស់ លើកលែងតែ​គ្រឿង​សព្វាវុធ EBA របស់ EU ផងដែរ ហើយ​លក្ខណៈ​អនុគ្រោះ​ទាំងនោះ កម្ពុជា​ពិតជា​ត្រូវការ និង​ឲ្យ​តម្លៃ​ខ្ពស់​។ ប៉ុន្តែ​ដូច​រដ្ឋ​ដទៃ​ផ្សេងទៀត​ផងដែរ អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា មិនអាច​ដោះដូរ​ជាមួយ​ជំនួយ​ឡើយ ហើយ​ជំនួយ​ក៏​មិនគួរ​ត្រូវបាន​គេ​យកមក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ជា​ថ្នូរ​ជាមួយ​អធិបតេយ្យភាព​ទេ​។ ចំពោះ​កម្ពុជា ប្រសិនបើ​កម្ដៅ​ឡើង​ខ្លាំង​រហូត​មិនអាច​ទ្រាំ​បាន​នោះ យើង​នឹង​ចាក​ចេញពី​ផ្ទះបាយ​នោះ​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here