ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានឆ្លងចូលមកដល់ភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ នៅត្បូងឃ្មុំ ប្រទេសកម្ពុជា

ក្រសួងក៏បានឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រួវចាត់វិធានការបង្ការ ទប់ស្កាត់ ជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកហ្រ្វិក ។

អគ្គនាយកដ្ឋានសត្វ និងផលិតកម្មសត្វ ត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល , ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើត ពីសត្វជ្រូកគ្រប់ប្រភេទចូល-ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ , ដាក់តំបន់នេះ ជាតំបន់ត្រតពិនិត្យ និងតាមដាន ត្រូវសិក្សា ស្រាវជ្រាវប្រភពជំងឺបើស្តជ្រកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *