ACU ចាប់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ម្នាក់ ពាក់ព័ន្ធនឹងករណីពុករលួយ តែអ្នកនាំពាក្យបដិសេធ

0
153

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​៥ ខែកក្កដា ​ឆ្នាំ​២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា  អង្គភាពប្រឆាំងអំពើពុករលួយ (ACU)  បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។

(ACU)បានប្រាប់ថាក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់​អង្គភាព​ប្រឆាំងអំពើពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ត្រូវបាន ACU ឃាត់ខ្លួន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីស្រាវជ្រាវដឹងពាក់ព័ន្ធលើសំណុំពុករលួយមួយ ។

យ៉ាងណា(ACU) មិនបានបញ្ជាក់លម្អិតករណី អំពើពុករលួយ លើសំណុំរឿងអ្វីដែលនាំ​ឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះ​នៅឡើយទេ។ ប៉ុន្តែបន្ទាប់ពីលេចចេញព័ត៌មាននេះភ្លាម អ្នកនាំពាក្យសាលាឧទ្ធរណ៍បានបដិសេធថាមិនមានករណីនេះកើតឡើងទេ៕ វិបុល

LEAVE A REPLY

Please enter your comment!
Please enter your name here