កម្ពុជាបណ្តេញចេញជនជាតិចិនចំនួន ៣នាក់ ចេញពីប្រទេស

0
134

ខេត្តព្រះសីហនុ: កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ នាវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​៦ ខែកក្កដា ​ឆ្នាំ​២០១៩ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បាន សហការជាមួយ​កម្លាំង​ស្នាក់ការបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បាន​បណ្តេញចេញជនជាតិចិនចំនួន ៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអនុវត្តតាម​សាល​ក្រមរួច ។

សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនជាតិចិនទាំង ៣នាក់នេះ មាន ១- ឈ្មោះ MA DONGHUI ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ WANG QINGSHAN ភេទប្រុស អាយុ ៣០ឆ្នាំ និង៣-ឈ្មោះ ZHANG SHUAI ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវបាន​បណ្តេញ​ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ ZA419 (KOS-CHN) ក្នុងករណីបទល្មើសចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ដោយអនុវត្តសាលក្រម​ទោសរួច ។ ពិរុទ្ធជន៣នាក់នេះត្រូវបាននគរបាលអន្តោប្រវេសន៍ទទួលពីពន្ធនាគារខេត្តព្រះសីហនុ នៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២០នាទីព្រឹកកន្លងមក ៕​ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here