រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បើយកក្រមព្រហ្មទណ្ឌមកអនុវត្តន៍ជាមួយអ្នកសារព័ត៌មាន ហាក់ដូចជាគំរាមអ្នកសារព័ត៌មាន

0
150

ភ្នំពេញ ៖ អ្នកសារព័ត៌មានទាំងអស់ បានទទួលសិទ្ធិការពារ ដោយមិនមានទោសជាប់គុក
នោះទេ តែមានទោសត្រឹមផាកពិន័យតែប៉ុណ្ណោះ  ។ នេះជាប្រសាសន៍ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅក្នុងអង្គប្រជុំមួយស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹងនា​ពេល​ថ្មីៗមកនេះ ។

លោករដ្ឋមន្ត្រី បានលើកឡើងថា យោងតាមច្បាប់ស្តីពីរបប សារព័ត៌មាន អ្នក​សារព័ត៌​មាន​មិនមានទោស ជាប់គុកទេ តែមានទោសត្រឹមផាកពិន័យតែប៉ុណ្ណោះ ។តែបច្ចុប្បន្ននេះមានមន្ត្រី​ស្ថាប័នមួយចំនួនចំពោះសារព័ត៌មានបានផ្សព្វផ្សាយប៉ះពាល់ដល់​ខ្លួន ក៏បានដាក់ពាក្យ​បណ្តឹងទៅតុលាការ ដោយមិនបានស្នើសុំ អង្គភាព ដែលបានផ្សព្វផ្សាយនោះ ធ្វើការស្រាយ
បំភ្លឺឡើងវិញតាមច្បាប់ស្តីពីរបប សារព័ត៌មាន ទេ គឺសំអាងក្រមព្រហ្មទ័ណ្ឌបរិហាកេរ្ត៍ ។ប៉ុន្តែ ច្បាប់នេះ មិនអនុវត្តន៍លើអ្នកសារព័ត៌មានទេ ព្រោះក្រមព្រហ្មទ័ណ្ឌនេះត្រូវ
បានច្បាប់ស្តីពីរបប សារព័ត៌មាន បានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួច
ហើយ ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថាបើយកក្រមព្រហ្មទ័ណ្ឌ មកអនុវត្តន៍ ជាមួយអ្នកសារព័ត៌មាន​ហាក់​ដូច​ជាគំរាមទៅលើអ្នកសារព័ត៌មាន ។បច្ចុប្បន្ន នៅតាមបណ្តាខេត្តក៏មានក្រុមអ្នកសារព័ត៌​​មាន​តាមដានព័ត៌មាន និងក្រុមប្រតិកម្មផងដែរ ដោយមាន លោកអភិបាលខេត្តរងជាប្រធាន ។
លោក បានបន្តថា អង្គភាពសារព័ត៌មាន មានសិទ្ធិ សេរីភាព មិនបំភ្លឺក៏បាន ដោយ
ឃើញថា មានភាពអយុត្តិធម៌មួយចំនួន ក្នុងសង្គមដោយតម្រូវឲ្យបុគ្គល មុនដាក់
ពាក្យបណ្តឹង ទៅតុលាការ ត្រូវស្នើសុំ អង្គភាព បំភ្លឺជាមុនសិន ។

ចំពោះសារព័ត៌មាន នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មិនត្រូវបានច្បាប់ស្តីពីរបបសារ
ព័ត៌មាន ការពារទេ ហើយការក្រសួងព័ត៌មាន ក៏មិនទទួលស្គាល់ដែរ ដោយទទួលស្គាល់​តែវិទ្យុ ទូរទស្សន៍ កាសែត ដែលមានច្បាប់ នៅក្រសួងព័ត៌មានតែប៉ុណ្ណោះ ដូច្នេះត្រូវបែងចែកឲ្យដាច់ស្រឡះ ៕  ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here